ព័ត៌មានជាតិ
ខណ្ឌចំនួន៥ នឹងត្រូវជួសជុលទឹកធ្លាយរយៈពេលមួយខែពេញក្នុងរាជធានីភ្នំពេញ
BY Khmernote Media
December 25, 2020
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយពេលយប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ចាប់ពីម៉ោង ២២:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីព្រឹក នៅតាមបណ្តាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ ដូចខាងក្រោម៖

១. សង្កាត់ចោមចៅ១ និងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
២. សង្កាត់បឹងកេងកង២ និងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន
៣. សង្កាត់ទឹកល្អក់១ និងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក
៤. សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ
៥. សង្កាត់វាលវង់ និងសង្កាត់មិត្តភាព ខណ្ឌ៧មករា
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអជ្ញាធរមូលដ្ឋាន និងអតិថិជននៅតាមបណ្តាសង្កាត់ខាងលើ មេត្តាសហការ និងគាំទ្រដល់ក្រុមជំនាញយើងខ្ញុំ ដោយក្តីអនុគ្រោះ សូមអរគុណ ៕




ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority