ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនសង្ស័យលួចគាស់ផ្ទះយកម៉ូតូ ត្រូវសមត្ថកិច្ចឆែកកាមេរ៉ាសុវត្ថិភាពឃើញ ជាប់ខ្នោះបានសម្រេច

    BY Khmernote Media December 25, 2020
    ឃាត់ខ្លួនជនសង្ស័យលួចគាស់ផ្ទះយកម៉ូតូ ត្រូវសមត្ថកិច្ចឆែកកាមេរ៉ាសុវត្ថិភាពឃើញ ជាប់ខ្នោះបានសម្រេច

    ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលម៉ោង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឆ្នាំដដែលវេលាម៉ោង ៣ទាបភ្លឺ នៅចំណុចផ្លូវជាតិលេង៦ នៅម្ដុំដេប៉ូ ស្រាបៀរកម្ពុជា ភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីចោរលួចគាស់ផ្ទះ យកម៉ូតូម៉ាកHongda Cub 2020 ដែលមានម្ចាស់ឈ្មោះ ឆេង សុង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។

    ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ បានចុះពិនិត្យកន្លែងកើតហេតុនឹងឆែកកាំមេរ៉ាសុវត្ថិភាព ពិនិត្យឃើញថា មានជនសង្ស័យចំនួន០១នាក់ ដែលមានភិនភាគ ពាក់អាវដៃវែង ខោរជើងវែង។ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌចុះស្រាវជ្រាវលុះដល់ថ្ងៃទី២៤.១២.២០២០ វេលាម៉ោង២០.៣០នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាល សហការណ៍ជាមួយក្រុមអន្តរាគមន៍ ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវនូវវិធានជំនាញ ឈានដល់ការឃាត់ខ្លួនជាមុខសញ្ញាជនសង្ស័យ ០១នាក់ ឈ្មោះ ឈួត ផល្លី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមជាមួយវត្ថុតាងម៉ូតូម៉ាកHongda Cub 2020 ជារបស់ជនរងគ្រោះ នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំពោះវត្ថុតាងម៉ូតូខាងលើ យើងបាន ប្រគល់ជូនជនរងគ្រោះវិញ រីឯជនសង្ស័យអនុវត្តតាមនីតិវិធី ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police

    Share This Post: