ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ្នកឆ្លងកូវីដ១៩ ទូទាំងពិភពលោក កើនដល់ជាង ៨០លាននាក់, ក្នុងនោះមាន ១.៧លាននាក់បានបាត់បង់ជីវិត និងជាង ៥៦លាននាក់ ជាសះស្បើយ

    BY Khmernote Media December 26, 2020
    អ្នកឆ្លងកូវីដ១៩ ទូទាំងពិភពលោក កើនដល់ជាង ៨០លាននាក់, ក្នុងនោះមាន ១.៧លាននាក់បានបាត់បង់ជីវិត និងជាង ៥៦លាននាក់ ជាសះស្បើយ

    (អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៨០,១៩៣,២៧៤ករណី ហើយក្នុងនោះមនុស្សសរុប ១,៧៥៦,៩៣៨នាក់ស្លាប់ និងជាង ៥៦លាននាក់ បានជាសះស្បើយឡើងវិញ។ តួលេខខាងលើបានបញ្ជាក់ថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតពីព្រឹកម្សិលមិញ រហូតមកដល់ពេលនេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងថ្មីសរុប ៤៧០,៨៧៦ករណី និងមានមនុស្សជាង ៨ពាន់នាក់បានស្លាប់។

    សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ ក្នុងតួលេខសរុបខាងលើ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាង ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ។

    តាមតួរលេខចេញពីគេហទំព័រខាងលើ បានបញ្ជាក់ថា គិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១៩,២០៩,៣០៤បានឆ្លង, ជាង៣៣ម៉ឺននាក់ស្លាប់។

    ដោយឡែកព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ៩៧,៩៧៨នាក់ និងអ្នកជំងឺជាង ១ពាន់នាក់ បានស្លាប់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: