ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូម​ប្រុង​ប្រយ័ត្ន​ ! ល្បិចថ្មី​ បង្កើតអត្តសញ្ញាណប័ណ្ណ​​ក្លែងក្លាយ​ ដើរបោកប្រាស់​ ទិញ​របស់​បង់​រំលស់​ ឬ​ដាក់បញ្ចាំ​ផ្សេង​ៗ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញា

    BY Khmernote Media December 26, 2020
    សូម​ប្រុង​ប្រយ័ត្ន​ ! ល្បិចថ្មី​ បង្កើតអត្តសញ្ញាណប័ណ្ណ​​ក្លែងក្លាយ​ ដើរបោកប្រាស់​ ទិញ​របស់​បង់​រំលស់​ ឬ​ដាក់បញ្ចាំ​ផ្សេង​ៗ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឲ្យដឹងថា ​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ សូម​ជម្រាប​ជូន​សាធារណជន​អ្នក​សារព័ត៌មាន​ និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ សូម​មេត្តា​ទទួល​ជ្រាប​ និង​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​បន្ត​ទៅ​កាន់​មហាជន​ អាជីវករទាំងអស់។

    ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ករណី​បទល្មើស​ឆបោក​តាម​មធ្យោបាយ​ និង​រូបភាព​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​មុខសញ្ញា​សង្ស័យ​ខាងក្រោម​ប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ក្លែងក្លាយ​ ប្រព្រឹត្ត​បទល្មើស​ ទិញ​លក់​ បង់​រំលស់​ ឬ​ដាក់បញ្ចាំ​ផ្សេង​។​ បច្ចុប្បន្ន​ សមត្ថកិច្ច​ជំនាញ​កំពុង​បើក​ការ​ស៊ើបអង្កេត​ ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​នេះ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: