ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី២៦ធ្នូ ពលរដ្ឋខ្មែរ របស់ខេត្តកំពង់ចាមចំនួន ៦០នាក់ ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមកកាន់ប្រទេសកម្ពុជា
BY Khmernote Media
December 26, 2020
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា លោក កែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាម៖ គិតត្រឹមម៉ោង ១០៖០០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ នេះ ប្រជាពលរដ្ឋខ្មែរ របស់ខេត្តកំពង់ចាម ចំនួន ៦០នាក់ហើយ ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនមកកាន់ប្រទេសកម្ពុជា។

លោក កែវ នាឬទ្ធិ ដឹកនាំមន្ត្រីមន្ទីរ អង្គភាពស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាន របស់ខេត្តកំពង់ចាម អញ្ជើញទទួលប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីប្រទេសថៃ ហើយកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត២ ស្ថិតនៅក្នុងវិទ្យាល័យកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ ៕





