ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ឱ វណ្ឌឌីន ច្រានចោលការផ្សាយថា មានបុរសម្នាក់ផ្ទុកកូវីដ១៩ រត់គេចមិនធ្វើចត្តាឡីស័ក និងបញ្ជាក់លំអិតពីករណីនេះ

    BY Khmernote Media December 26, 2020
    លោកជំទាវ ឱ វណ្ឌឌីន ច្រានចោលការផ្សាយថា មានបុរសម្នាក់ផ្ទុកកូវីដ១៩ រត់គេចមិនធ្វើចត្តាឡីស័ក និងបញ្ជាក់លំអិតពីករណីនេះ

    កន្លងទៅថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងព័ត៌មាន បុរសម្នាក់ទើបត្រឡប់មកពីប្រទេសថៃ ហើយត្រូវសមត្ថកិច្ចដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្រុងប៉ោយប៉ែត បានរយៈពេល២តែថ្ងៃប៉ុណ្ណោះ បែរជាលួចរត់មកស្រុកកំណើតវិញ។

    ជុំវិញករណីនេះ លោកជំទាវ ឱ វណ្ឌឌីន រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅក្នុងប្រព័ន្ធតេលេក្រាម​ថា ” ក្រសួងសុខាភិបាល​ ស្នេីសុំសារព័ត៌មានខ្មែរថែម៍ ធ្វេីការកែតម្រូវនៅការចុះផ្សាយព័ត៌មានខុសរបស់ខ្លួន​ ដែលរូបខ្ញុំផ្ទាល់ក៏មិនបានជូនព័ត៌មានដែលដូចការចុះផ្សាយរបស់សារព័ត៌មានខ្មែរថែម៍នៅថ្ងៃនេះដែរ​ ដែលក្រសួង​ និងរូបខ្ញុំផ្ទាល់​ សូមច្រានចោល​ទាំងស្រុង​ និងសូមបញ្ជាក់ជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖

    បុរស អាយុ២៦ឆ្នាំ មកពីប្រទេសថៃបានចូលមកដល់ភូមិសាមគ្គីឃុំព្រែកដំបងស្រុកមុខកំពូល ខេត្តកណ្តាលនៅពេលយប់ថ្ងៃទី២៣/១២/២០២០។ ក្រោយទទួលបានពត៌មាន មន្រ្តីសុខាភិបាល និងអជ្ញាធរមូលដ្ឋានស្រុកបានចុះទៅពិនិត្យអប់រំ ណែនាំពីវិធានការ និងតម្រូវឲ្យគាត់ធ្វេីចត្តាឡីស័ក នៅផ្ទះ ដែលមានម្តាយនិងប្អូនស្រី១នាក់ ហើយមានសមត្ថកិច្ចនៅតាមដានប្រចាំការ។ នៅថ្ងៃទី២៥/១២/ ២០២០ គាត់ត្រូវបានយកសំណាក ហើយលទ្ធផល ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ គឺអវិជ្ជមាននៅល្ងាចថ្ងៃដដែល និងបន្តតាមដានសុខភាពជូនគាត់ ។ ១៣ថ្ងៃក្រោយ​ គាត់នឹងត្រូវយកសំណាកធ្វើ តេស្តលើកទី២ ម្តងទៀត។ សូមអរគុណ ។
    លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល”៕

    Share This Post: