ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្លើងឆេះផ្ទះល្វែងជាន់ផ្ទាល់ដី មុខផ្សារឈូកវ៉ា១ ជាប់មនុស្សស្រី៣នាក់ក្នុងបន្ទប់គេងជាន់ទី១ ត្រូវប្រជាពលរដ្ឋជិតខាងដាក់ជណ្ដើរឡើងជួយសង្គ្រោះយកចេញមក រួចដឹកបញ្ជូនទៅមន្ទីរពេទ្យ

    BY Khmernote Media December 27, 2020
    ភ្លើងឆេះផ្ទះល្វែងជាន់ផ្ទាល់ដី មុខផ្សារឈូកវ៉ា១ ជាប់មនុស្សស្រី៣នាក់ក្នុងបន្ទប់គេងជាន់ទី១ ត្រូវប្រជាពលរដ្ឋជិតខាងដាក់ជណ្ដើរឡើងជួយសង្គ្រោះយកចេញមក រួចដឹកបញ្ជូនទៅមន្ទីរពេទ្យ

    រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះផ្ទះល្វែងជាន់ផ្ទាល់ដីមួយកន្លែង ដោយមានជាប់មនុស្សស្រី៣នាក់ ក្នុងបន្ទប់គេងជាន់ទី១ នៃផ្ទះដែលកំពុងឆេះនោះ បង្កការភ្ញាក់ផ្អើលបានបងប្អូនប្រជាពលរដ្ឋស្រែកឆោឡោ ជួយយកបំពង់ពន្លត់អគ្គិភ័យ ទៅជួយបាញ់ពន្លត់ តែផ្ទះចាក់សោរខាងក្នុង ទើបនាំគ្នាដាក់ជណ្ដើរឡើងទៅជួយសង្គ្រោះមនុស្សទាំង៣នាក់នោះយកចេញមក ហើយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។ នេះបើតាមប្រភពពីអ្នកនាង Ah Khim ដែលបានផ្ដល់ព័ត៌មានមកកាន់ក្រុមការងារខ្មែរណូតភ្លាមៗ។

    ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនាម៉ោងជិត០៨ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតនៅផ្ទះល្វែង ផ្លូវB មុខផ្សារបុរីឈូកវ៉ា១ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

    មនុស្សស្រីដែលជាប់ក្នុងបន្ទប់គេងជាន់ទី១ទាំងបីនាក់នោះ មានក្មេង២នាក់ និងមនុស្សធំម្នាក់ ។

    ក្នុងហេតុការណ៍អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ផងដែរ ។ សូមរងចាំដំណឹងបន្ថែម

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: