ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជីវិតផុយស្រួយមែន! រថយន្តកុងតឺន័រឆក់យកជីវិតបុរសម្នាក់មួយប៉ប្រិចភ្នែក ហើយជនបង្កដាក់មេប្រូចបាត់ស្រមោល

    BY Khmernote Media December 27, 2020
    ជីវិតផុយស្រួយមែន! រថយន្តកុងតឺន័រឆក់យកជីវិតបុរសម្នាក់មួយប៉ប្រិចភ្នែក ហើយជនបង្កដាក់មេប្រូចបាត់ស្រមោល

    ខេត្តកំពង់ឆ្នាំង ៖ រន្ធត់ណាស់ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅក្រោមកង់រថយន្ត ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើង ដោយរថយន្តធុនធំសណ្ដោងកន្ទុយ បើកបុកកិនម៉ូតូ Nex និងម្ចាស់ម៉ូតូ ភ្លាមៗនោះតៃកុងរថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង២៣:៣០នាទីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវខ្វែងជា៥ ទល់មុខសាលាខេត្តកំពង់ឆ្នាំង ចន្លោះគីឡូម៉ែត្រលេខ៩០-៩១ ក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

    បើតាមសម្ដីនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយ រថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីណូ HINO ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-0037 សណ្ដោងកន្ទុយកុងតឺន័រ បើកបរក្នុងទិសដៅពីលិចទៅកើត បានបុកជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក Suzuki Nex ពណ៌បាញ់ឌុក ពាក់ស្លាកលេខកំពង់ឆ្នាំង 1H-9379 បើកបរក្នុងទិសដៅពីជើងទៅត្បូង (ទិសដៅខ្វែងគ្នា) ។

    ប្រភពបានឲ្យដឹងទៀតថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ ទូច ម៉េងលី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅខេត្តកំពង់ចាម ។ រីឯអ្នកបើកបររថយន្ត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់ ។

    ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងដឹកទៅតម្កល់ទុកនៅវត្តខ្សាម ដើម្បីរងចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយបង្កត្រូវបានប៉ូលីសយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: