ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្តៅៗ! ក្រសួងសុខាភិបាល អនុញ្ញាតឲ្យភោជនីយដ្ឋាន និងហាងមួយចំនួន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍២៨វិច្ឆិកា” អាចបើកដំណើរការវិញបានចាប់ពីថ្ងៃនេះទៅ

    BY Khmernote Media December 27, 2020
    ក្តៅៗ! ក្រសួងសុខាភិបាល អនុញ្ញាតឲ្យភោជនីយដ្ឋាន និងហាងមួយចំនួន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍២៨វិច្ឆិកា” អាចបើកដំណើរការវិញបានចាប់ពីថ្ងៃនេះទៅ

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ យោងតាមការបញ្ជាក់ពី លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យគ្រប់ភោជនីយដ្ឋាន និងហាងមួយចំនួន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍២៨វិច្ឆិកា” អាចបើកដំណើរការដូចធម្មតាវិញបានចាប់ពីថ្ងៃនេះទៅ ប៉ុន្តែត្រូវបន្តអនុវត្តតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល។

    លោក ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងដូច្នេះថា “ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺអនុញ្ញាតឲ្យបើកនូវភោជនីយដ្ឋាន ជាមួយនឹងហាងទំនិញផ្សេងៗ ដែលមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ឲ្យដំណើរការដូចធម្មតាឡើងវិញ ប៉ុន្តែការបើកឡើងវិញនេះ គឺត្រូវគោរពតាមវិធានការអនាម័យ របស់ក្រសួងសុខាភិបាលជាចាំបាច់”

    Share This Post: