ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តដឹកទំនិញចុះផ្លូវចំណោត ស្រាប់តែដាច់ហ្វ្រាំង ជ្រុលបុករះយានយន្តជាច្រើនគ្រឿង របួសមនុស្ស៦នាក់ នៅក្រុងព្រះសីហនុ

    BY Khmernote Media December 27, 2020
    រថយន្តដឹកទំនិញចុះផ្លូវចំណោត ស្រាប់តែដាច់ហ្វ្រាំង ជ្រុលបុករះយានយន្តជាច្រើនគ្រឿង របួសមនុស្ស៦នាក់ នៅក្រុងព្រះសីហនុ

    ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្តដឹកទំនិញមួយគ្រឿង បុករះយានយន្តច្រើនគ្រឿងទៀត នៅផ្លូវកែងរ៉ា ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ វេលាម៉ោងជិត ៩ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះ។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ ដើមហេតុមាន រថយន្តដឹកទំនិញមួយគ្រឿងបើកបរចុះផ្លូវចំណោត រួចដាច់ហ្វ្រាំង ក៍ជ្រុលទៅបុកជាបន្ត បន្ទាប់ ប៉ះរថយន្ត២គ្រឿង និងម៉ូតូឡំប្រឺតាកង់បី២គ្រឿង។ លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់បន្ថែមថា គ្រោះថ្នាក់ចរាចរណ៍នេះ មានមនុស្សចំនួន០៦នាក់(ប្រុស) រងរបួសក្នុងនោះរងរបួសធ្ងន់២នាក់និងរងរបួសស្រាលចំនួន៤នាក់។

    យោងតាមរបាយការណ៍អង្កេតបឋមរបស់នគរបាលជំនាញបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត ១គ្រឿង​ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-7899 អ្នកបើកបរឈ្មោះ ខន សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ ( រថយន្តជាកម្មសិទ្ធរបស់ឈ្មោះ គិត ប៊ុន ) ស្នាក់នៅបច្ចុប្បន្នភូមិ ៣ សង្កាត់៤ ក្រុងព្រះសីហនុ មានទិសដៅ​ពីកើត ឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើ ស្ថានភាព​ផ្លូវចុះចំណោត រថយន្តបានដាច់ហ្រ្វាំង ក៏ជ្រុលបុករះរថយន្ត ២គ្រឿង​ និងម៉ូតូឡំប្រឺតាកង់បី២គ្រឿង រងការខូចខាត ចំណែកអ្នករងរបួសទាំងអស់ បានដឹកទៅសង្រ្គោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ក្នុងសង្កាត់១ ។

    ក្រោយកើតហេតុ អ្នកបើកបរ​រថយន្តបង្ក ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះ អាសន្ន រួមទាំងវត្ថុតាង នាំមកការិយាលយ័នគរបាលចរាចរណ៍ផ្លូវគោក ដោះស្រាយបន្តតាមនីតិវិធី ៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: