ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    មកទល់ពេលនេះ វីរុសកូវីដ១៩ ទម្រង់ថ្មី ដែលមានសមត្ថភាពចម្លងលឿនជាងមុននោះ បានរាលដាលដល់ប្រទេសចំនួន១៥ហើយ

    BY Khmernote Media December 28, 2020
    មកទល់ពេលនេះ វីរុសកូវីដ១៩ ទម្រង់ថ្មី ដែលមានសមត្ថភាពចម្លងលឿនជាងមុននោះ បានរាលដាលដល់ប្រទេសចំនួន១៥ហើយ

    កាលពីពេលកន្លងទៅ រដ្ឋាភិបាលបានរកឃើញ ជំងឺកូវីដ១៩​ បំលែងខ្លួនថ្មីនៅប្រទេសអង់គ្លេស​ ដែលត្រូវបានគេបង្ហាញថា វាអាចចម្លងបានលឿនជាងប្រភេទមុនដល់ទៅ ៧០% ប៉ុន្តែមិនមានភស្តុតាងណាមួយអះអាងថាវាបង្កឱ្យមានជំងឺធ្ងន់ធ្ងរទេ។ ​ វីរុសកូវីដ-១៩​ មានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដែលនាំឱ្យមានការលេចឡើង​នូវបំលែងវីរុស ឫ​ វ៉ារ្យ៉ង់ថ្មី។​ វ៉ារ្យ៉ង់ SARS-Cov-2 ថ្មីមួយដែលត្រូវបានគេហៅថា SARS-CoV-2 VUI 202012/01 មាន​ដើមកំណើតនៅភាគអាគ្នេយ៍នៃប្រទេសអង់គ្លេសក្នុងខែកញ្ញា​ ហេីយឥឡូវនេះ​ កំពុងរីករាលដាលយ៉ាងឆាប់រហ័ស​ និងមានភាពលេចធ្លោនៅក្នុងចក្រភពអង់គ្លេស​ ដែលត្រូវបានគេរកឃើញនៅតាមបណ្តាប្រទេសជាច្រើនផងដែរ។

    យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន aljazeera បានឲ្យដឹងថា គិតមកទល់ពេលនេះ វីរុសកូវីដ១៩ ទម្រង់ថ្មី ត្រូវបានគេរកឃើញនៅក្នុងប្រទេសជាង១០ហើយរួមមានឡ៖

    ១- ប្រទេសអូស្ត្រាលី រកឃើញ ២ករណី

    ២-ប្រទេសដាណឺម៉ាក រកឃើញ ៩ករណី

    ៣-ប្រទេសកាណាដា រកឃើញ ២ករណី

    ៤-ប្រទេសបារាំង រកឃើញ ១ករណី

    ៥-ប្រទេសអ៉ីតាលី រកឃើញ ២ករណី

    ៦-ប្រទេសជប៉ុន រកឃើញ ៥ករណី

    ៧-ប្រទេសហ្ស៊កដានី រកឃើញ ២ករណី

    ៨-ប្រទេសលីបង់ រកឃើញ ១ករណី

    ៩-ប្រទេសហូល្លង់ រកឃើញ ២ករណី

    ១០-ប្រទេសនីហ្សេរីយ៉ា រកឃើញ ១ករណី

    ១១-ប្រទេសសឹង្ហបុរី រកឃើញ ១ករណី

    ១២-ប្រទេសអេស្ប៉ា រកឃើញ ៤ករណី

    ១៣-ប្រទេសអាហ្វ្រីកខាងត្បូង រកឃើញ ១ករណី

    ១៤-ប្រទេសស៊ុយអែត រកឃើញ ១ករណី

    ១៥-ចក្រភពអង់គ្លេស រកឃើញជាង ១,០០០ករណី

    ១៦- ប្រទេសម៉ាឡេស៊ី រកឃើញវីរុសកូវីដ១៩ ទម្រង់ថ្មីនៅក្នុងសំណាកចំនួន ៦០នាក់

    អត្ថបទ៖ សេម
    ប្រភព៖ aljazeera

    Share This Post: