ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថៃរកឃើញករណីជំងឺកូវីដ១៩ថ្មី ១៤៤ករណី ខណៈរដ្ឋមន្រ្តីក្រសួងសុខាភិបាលត្រូវដាក់នៅដោយឡែក បន្ទាប់ពីបានចូលរួមប្រជុំជាមួយអ្នកឆ្លងជំងឺនេះ

    BY autoadmin December 28, 2020
    ថៃរកឃើញករណីជំងឺកូវីដ១៩ថ្មី ១៤៤ករណី ខណៈរដ្ឋមន្រ្តីក្រសួងសុខាភិបាលត្រូវដាក់នៅដោយឡែក បន្ទាប់ពីបានចូលរួមប្រជុំជាមួយអ្នកឆ្លងជំងឺនេះ

    ទិន្នន័យផ្លូវការរបស់ CCSA បានបង្ហាញថា ប្រទេសថៃនៅថ្ងៃច័ន្ទ ទី២៨ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៤៤ ករណី ដែលភាគច្រើនជាការឆ្លងក្នុងតំបន់។ ក្នុងចំណោមករណីថ្មីទាំងអស់ មានករណីចំនួន ១១៥ ករណី ជាការឆ្លងក្នុងស្រុក, ១៤ករណី ជាពលករចំណាកស្រុកភូមាដែលធ្វើការនៅថៃ និង ១៥នាក់ទៀត ជាការនាំចូលពីបរទេស ដែលត្រូវបានដាក់នៅដោយឡែកពេលមកដល់ប្រទេសថៃ។

    ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul ពេលនេះក៏ស្ថិតនៅក្រោមការនៅដាច់ដោយឡែកក្នុងផ្ទះរយៈពេល ១៤ថ្ងៃ ផងដែរ បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំកាលពីថ្ងៃអាទិត្យជាមួយអភិបាលខេត្តសាមុតសាខន ដែលក្រោយមកត្រូវបានបញ្ជាក់ថា បានឆ្លងជំងឺ COVID-19 នៅថ្ងៃច័ន្ទនេះ។

    មន្ត្រីផ្សេងទៀតដែលបានចូលរួមត្រូវចាត់ទុកថាមានហានិភ័យ និងត្រូវការធ្វើតេស្ដរកជំងឺ COVID-19 នៅពេលឆាប់ៗនេះ។ ជម្រាបដែរថាចំនួនករណី COVID-19 ដែលបានបញ្ជាក់សរុបនៅប្រទេសថៃ បានកើនឡើងដល់ ៦ ២៨៥ ករណី គិតត្រឹមថ្ងៃច័ន្ទនេះ ហើយការស្លាប់រក្សាត្រឹម ៦០នាក់ ដដែល៕

    អត្ថបទ៖ លីដា
    ប្រភព៖ ស៊ីនហួរ

    Share This Post: