ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកចូលចិត្តលេងឆាត និងវីដេអូខលតាមហ្វេសប៊ុក ប្រយ័ត្នឲ្យមែនទែន កុំឲ្យចាញ់បោកដូចករណីនេះ ត្រូវគេគំរាមទារប្រាក់ បើមិនដូច្នោះទេនឹងបង្ហោះរូបភាពបែបនេះលើបណ្តាញសង្គម

    BY Khmernote Media December 28, 2020
    អ្នកចូលចិត្តលេងឆាត និងវីដេអូខលតាមហ្វេសប៊ុក ប្រយ័ត្នឲ្យមែនទែន កុំឲ្យចាញ់បោកដូចករណីនេះ ត្រូវគេគំរាមទារប្រាក់ បើមិនដូច្នោះទេនឹងបង្ហោះរូបភាពបែបនេះលើបណ្តាញសង្គម

    ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃនាយកដ្ឋាននគបាលព្រហ្មណ្ឌ​ ​ក្រសួងមហាផ្ទៃ បាន​ចុះដឹកនាំសហការជាមួយ​ អធិការដ្ឋាន​នគរបាលខណ្ឌទួលគោក និង អធិការដ្ឋាន​នគរបាលខណ្ឌមានជ័យ ធ្វេីការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ម៉ាក់ ហាក់ចន្ថា អាយុ២៣ឆ្នាំជនជាតិខ្មែរ (ម្ចាស់គណនីហ្វេសបុកឈ្មោះ កញ្ញា តី) ពាក់ព័ន្ធនឹងករណី គម្រាមទារប្រាក់ (បង្ហោះរូបភាពអាក្រាតតាមបណ្តាញសង្គមហ្វេសបុក) ។

    អង្គហេតុ: កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យបានប្រេីគណនីឈ្មោះ កញ្ញា តី ផ្ញេីសារតាមឆាតគណនីហ្វេសបុក មកបុរសដែលជាជនរងគ្រោះ ជជែកគ្នាលេងធម្មតា បន្ទាប់មក គណនី កញ្ញា តី ក៏បានខលវីដេអូមកជនរងគ្រោះ ​រួចបបួលជនរងគ្រោះដោះសម្លៀកបំពាក់ព្រោះខ្លួនមានចំណង់តណ្ហា ហេីយចង់រួមភេទពីចំងាយ (Sex Cam) ។ ដោយសារជនរងគ្រោះមានអាការៈស្រវឹង ក៏យល់ព្រមដោះខោអាវតាមការស្នេីសុំរបស់ម្ចាស់គណនី កញ្ញា តី ហេីយពេលនោះជនរងគ្រោះមិនបានឃេីញមុខម្ចាស់គណនី កញ្ញា តី ឡេីយ ដោយឃេីញត្រឹមតែមួយកំណាត់ខ្លួនចុះក្រោមតែប៉ុណ្ណោះ (រយះពេល ៣នាទី) ។ ក្រោយពីខលវីដេអូចប់ ម្ចាស់ គណនី កញ្ញា តី ក៏ចាប់ផ្តេីមផ្ញេីសារទៅគម្រាមទារប្រាក់ពីជនរងគ្រោះ បេីមិនព្រមផ្ញេីឲ្យទេ គណនីកញ្ញាតី នឹងផ្ញេីវីដេអូ អាក្រាតកាយរបស់ជនរងគ្រោះទៅមិត្តភក្តិ និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំងអស់ ។

    បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃនាយកដ្ឋាននគបាលព្រហ្មណ្ឌ ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី។

    ប្រភព៖ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់

    Share This Post: