ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជាងជួសជុលរថយន្តទាំងអស់សូមប្រយ័ត្ន ជៀសវាងកុំឲ្យជួបគ្រោះថ្នាក់ដល់ជីវិតដូចករណីបុរសម្នាក់នេះ

    BY Khmernote Media December 29, 2020
    ជាងជួសជុលរថយន្តទាំងអស់សូមប្រយ័ត្ន ជៀសវាងកុំឲ្យជួបគ្រោះថ្នាក់ដល់ជីវិតដូចករណីបុរសម្នាក់នេះ

    ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ជាជាងជួសជុលរថយន្តបានស្លាប់បាត់បង់ជីវិត ក្រោយយកអ៊ាំងវិទ័រចាប់អាគុយឡានបំឡែងភ្លើង DC ទៅ AC បណ្តាលឆ្លងតួរថយន្តឆក់ស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

    មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់អូរអំបិលបានឲ្យដឹងថា ជនរងគ្រោះដែលឆក់ស្លាប់មានឈ្មោះ ឃុត ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបបជាងជួសជុលរថយន្ត រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ឲ្យដឹងទៀតថា នៅពេលជនរងគ្រោះឆក់ចរន្តអគ្គីសនីស្លាប់ គឺជួសជុលរថយន្តបែនដឹកដីអោយឈ្មោះ ខៀវ គីណាល់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា ហើយពេលជួសជុលបានយកអ៊ាំងវិទ័រចាប់អាគុយឡានបែនបំឡែងភ្លើង DC ទៅ AC បណ្តាលឆ្លងចរន្តចរន្តអគ្គីសនីទៅតួរថយន្តនៅពេលកំពុងជួសជុលចាប់គ្រឿងបន្លាស់ចូលបណ្តាលឆក់ស្លាប់ជាប់រថយន្ត។

    ក្រោយទទួលព័ត៌មានហើយបានចុះពិនិត្យឃើញជនរងគ្រោះត្រូវបានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ជាប់រថយន្ត ដោយជួសជុលរថយន្តមានការទ្វេសប្រហែសក្រោយពេលពិនិត្យហើយប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណីយ៍៕

    Share This Post: