ព័ត៌មានជាតិ
មុននេះ សមត្ថកិច្ចរកឃើញរថយន្ត RX 300 របស់ជនសង្ស័យ ដែលបាញ់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល យកមកប្លុងចោល និងដោះស្លាកលេខបាត់ហើយ
BY Khmernote Media
December 30, 2020
ភ្នំពេញ៖ យោងតាមការចុះផ្សាយនៅទំព័រហ្វេសប៊ុករបស់ BTV Cambodia បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរកឃើញរថយន្តមួយគ្រឿងម៉ាកលុចស៊ីស RX300 ត្រូវបានជនសង្ស័យនៃការបាញ់សម្លាប់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ យកទៅប្លុងចោល នៅភូមិស្វាយឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រថយន្តត្រូវបានក្រុមជនសង្ស័យដោះស្លាកលេខចេញ និងគេចខ្លួនបាត់អស់។

គួរបញ្ជាក់ថា នាយរងព្រហ្មទណ្ឌកម្រិតស្រាល ម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្រោយជួបគ្រោះថ្នាក់ចរាចកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ តាមបណ្តោយមហាវិថីសហព័ទ្ធរុស្ស៊ី មុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕



ប្រភព៖ BTV Cambodia