ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អាកការផ្គត់ផ្គង់អគ្គិសនីរយៈពេល ៣ថ្ងៃ ដើម្បីជួសជុលដល់ការដ្ឋានពង្រីកផ្លូវ នៅតំបន់ទៅតាមពេលវេលា ក្នុងខណ្ឌមួយចំនួន

    BY Khmernote Media December 31, 2020
    ផ្អាកការផ្គត់ផ្គង់អគ្គិសនីរយៈពេល ៣ថ្ងៃ ដើម្បីជួសជុលដល់ការដ្ឋានពង្រីកផ្លូវ នៅតំបន់ទៅតាមពេលវេលា ក្នុងខណ្ឌមួយចំនួន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា – EDC បានឲ្យដឹងថា នៅថ្ងៃពុធ ០១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ អគ្គិសនីកម្ពុជា បានសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

    ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    Share This Post: