កូវីដ-១៩
ព្រឹកនេះ ក្រសួងសុខាភិបាល បន្តរកឃើញពលករខ្មែរមកពីថៃ ២នាក់ទៀត ឆ្លងកូវីដ១៩
BY Khmernote Media
January 3, 2021
នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន២នាក់ និងមិនមានករណីជាសះស្បើយនោះទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង២នាក់នោះគឺស្ត្រីជនជាតិខ្មែរ អាយុ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងបានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖
