ច្រើនមែនទែន! ព្រឹកនេះអាមេរិក រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ជាង១៥ម៉ឺននាក់ និងអ្នកស្លាប់ជាង១ពាន់នាក់
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាម៉េរិក បានកើនដល់ ២១,៣១៣,៨៦៣ នាក់ក្នុងនោះអ្នកជំងឺសរុប ១២,៦៦៥,១១០ បានជាសះស្បើយ និងជាង ៣៦ម៉ឺននាក់បានស្លាប់ ខណៈដែលព្រឹកនេះសហរ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៥៣,៥០៨នាក់ និងអ្នកជំងឺសរុប ១,៥៨៤នាក់ បានស្លាប់។

ជាមួយគ្នានោះ ប្រទេសឥណ្ឌា ឈរបន្ទាប់ពីអាម៉េរិក ដែលរហូតមកដល់ពេលនេះ ឥណ្ឌារកឃើញអ្នកឆ្លងសរុប ១០,៣៥៧,៥៦៩នាក់ក្នុងនោះអ្នកើជំងឺជិត ១៥ម៉ឺននាក់ បានស្លាប់ និងជាង៩.៩លាននាក់ទៀត បានជាសះស្បើយ។ ដោយឡែកប្រទេសប្រេស៊ីល ឈរនៅលេខរៀងទី៣ ដែលរហូតមកដល់ពេលនេះ ប្រេស៊ីល រកឃើញអ្នកឆ្លងសរុប៧,៧៥៤,៥៦០នាក់ ក្នុងនោះអ្នកជំងឺជាង ១៩ម៉ឺននាក់ បានស្លាប់ និងជាង ៦.៨លាននាក់ទៀត បានជាសះស្បើយ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ ៨៦,០៤០,១៤២ករណី ហើយក្នុងនោះមនុស្សជាង ១.៨លាននាក់ស្លាប់ និងជាង ៦០លាននាក់ បានជាសះស្បើយឡើងវិញ។ នាព្រឹកនេះផងដែរ ពិភពលោកទាំងមូល បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ជាង ៤០ម៉ឺននាក់ និងជាង ៨ពាន់នាក់ទៀត បានស្លាប់៕ ដោយ៖ Michael

ប្រភព៖ ក្រសួងព័ត៌មាន