ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃនៅថ្ងៃអង្ការនេះរកឃើញអ្នកវិជ្ជកូវីដ១៩ថ្មីចំនួន ៥២៧ ករណីបន្ថែមទៀត

    BY autoadmin January 5, 2021
    ប្រទេសថៃនៅថ្ងៃអង្ការនេះរកឃើញអ្នកវិជ្ជកូវីដ១៩ថ្មីចំនួន ៥២៧ ករណីបន្ថែមទៀត

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋាភិបាលថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥២៧ ករណី ប៉ុន្តែមានតែ ៦ ករណីប៉ុណ្ណោះ ដែលមិនមែនជាករណីក្នុងស្រុក ដែលនាំឱ្យចំនួនសរុបកើនដល់ ៨ ៩៦៦ ករណី ចាប់តាំងពីជំងឺ COVID-19 បានរាតត្បាតនៅប្រទេសថៃ តាំងតែពីខែមករា ឆ្នាំ២០២០។ គ្មានអ្នកស្លាប់ថ្មីត្រូវបានគេរាយការណ៍ទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់មាន ៦៥នាក់ ដដែល។

    ករណីបន្ថែមនៅថ្ងៃអង្គារនេះ គឺតិចជាងករណីថ្មីចំនួន ៧៤៥ ដែលត្រូវបានកត់ត្រាកាលពីថ្ងៃច័ន្ទ។ ពោលគឺករណីភាគច្រើនត្រូវបានកត់ត្រាចេញពីខេត្តសាមុតសាខន ដែលម្សិលមិញនេះមានករណីរហូតដល់ទៅ ៥០០ករណី ត្រូវបានកត់ត្រាចេញពីនោះ។ ខេត្តសាមុតសាខនគឺជាទីតាំងចុងក្រោយបំផុតនៃការផ្ទុះឡើងនៃករណីជំងឺ COVID-19 នៅក្នុងប្រទេសថៃ ដែលបានដាក់សម្ពាធប្រទេសនេះកាន់តែខ្លាំងឡើងៗ ហើយភាគច្រើនគឺឆ្លងរាលដាលខ្លាំងនៅក្នុងចំណោមពលករចំណាកស្រុក ដែលធ្វើការឱ្យទីផ្សារបង្ការនៅទីនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: