ញាក់សាច់! សហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាង ៤,០០០នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ
សហរដ្ឋអាមេរិកបានឈានដល់កំណត់ត្រាថ្មីមួយទៀតកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលការស្លាប់ជារៀងរាល់ថ្ងៃដោយជំងឺ COVID-19 បានកើនឡើងដល់ ៤,០០០ នាក់ ជាលើកដំបូងបំផុត។ យោងតាមទិន្នន័យពីគម្រោងតាមដានជំងឺ COVID-19 បានបង្ហាញថា ជនជាតិអាមេរិកចំនួន ៤,០៣៣ នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នៅចំពេលដែលការឆ្លងថ្មីៗនៅទូទាំងប្រទេស នៅតែបន្តកើនឡើងបន្ទាប់ពីថ្ងៃឈប់សម្រាកហើយក្ដី។

សប្តាហ៍ទី០១ នៃឆ្នាំ២០២១ មានករណីឆ្លងជំងឺ COVID-19 ខ្ពស់បំផុត និងខ្ពស់ជាងសប្តាហ៍ដទៃទៀតក្នុងកំឡុងពេលមានជំងឺរាតត្បាត ទោះបីជាអំឡុងពេលបុណ្យណូអែល និងចូលឆ្នាំថ្មីមានការថយចុះក៏ដោយ ប៉ុន្តែយ៉ាងណានេះប្រហែលជាដោយសារថា វាជាអំឡុងថ្ងៃសម្រាក ទើបតួលេខមានការចុះថយ។ មន្ទីរពេទ្យនៅតាមរដ្ឋមួយចំនួនកំពុងរថសម្ពាធយ៉ាងខ្លាំង ដោយសារចំនួនអ្នកជំងឺចូលសម្រាកនៅក្នុងមន្ទីរពេទ្យមានច្រើនពេក។ ជាក់ស្ដែងនៅរដ្ឋ Arizona កាលពីថ្ងៃពុធត្រូវបានប្រកាសថា ជាចំណុចកណ្ដាលនៃការឆ្លងចុងក្រោយបំផុត ហើយ California នៅតែជាទីតាំងមានការឆ្លងអាក្រក់បំផុត។
គម្រោងតាមដានជំងឺ COVID-19 បានរាយការណ៍ថា Los Angeles តែម្នាក់ឯង កំពុងរាយការណ៍អំពីការស្លាប់ដោយសារជំងឺ COVID-19 ជារៀងរាល់ ១០ នាទីម្តង ហើយការឆ្លងថ្មីរៀងរាល់ ៦ វិនាទីម្តង។ ការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកស្លាប់ បានបង្កឱ្យមានភាពតានតឹងដល់មន្ទីរពេទ្យ និងកន្លែងបញ្ចុះសព ដែលខ្លះត្រូវបង្ខំទុកសាកសពក្នុងរថយន្តមានប្រព័ន្ធបង្កក ពេលមានការកើនឡើងនៃចំនួនអ្នកស្លាប់ជាដើម។ រដ្ឋ Florida ក៏ត្រូវបានគេមើលឃើញថា មានការកើនឡើងនូវករណីជាច្រើន នៅពេលដែលមន្រ្តីសាធារណៈមានការព្រួយបារម្ភអំពីការរីករាលដាលថ្មីៗ។ គួរឱ្យដឹងដែរថា នៅទូទាំងសហរដ្ឋអាមេរិកពេលនេះ មានករណជំងឺ COVID-19 សរុបចំនួន ២១.៥ លាននាក់ និងស្លាប់សរុប ៣៦៥ ១០២ នាក់៕




អត្ថបទ៖ លីដា
ប្រភព៖ Daily Mail