កូវីដ-១៩
ដំណឹងរីករាយ! ព្រឹកនេះមិនមានវិជ្ជមានកូវីដថ្មីនោះទេ និងព្យាបាលជាសះស្បើយ០២នាក់ផងដែរ
BY Khmernote Media
January 12, 2021
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីជាសះស្បើយជំងឺកូវីដ១៩ ចំនួន០២នាក់ និងមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីនោះទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយទាំង០២នាក់នោះ គឺជាស្ត្រីជនជាតិខ្មែរ ដែលជាពលករមកពីប្រទេសថៃ ហើយក្រោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២លើក អ្នកទាំង២ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ សូមអានព័ត៌មានលំអិតខាងក្រោម៖
