ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ព្រឹកនេះ ក្រសួងសុខាភិបាលរកឃើញស្ត្រីពលករខ្មែរមកពីថៃ ០៦នាក់ទៀតបានឆ្លងកូវីដ១៩

    BY Khmernote Media January 13, 2021
    ព្រឹកនេះ ក្រសួងសុខាភិបាលរកឃើញស្ត្រីពលករខ្មែរមកពីថៃ ០៦នាក់ទៀតបានឆ្លងកូវីដ១៩

    នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០៦នាក់ និងមិនមានករណីជាសះស្បើយនោះទេ។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០៦នាក់នោះ គឺជាស្ត្រីជនជាតិខ្មែរទាំងអស់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ហើយបច្ចុប្បន្នអ្នកទាំង០៦នាក់ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ និងមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប២២នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: