ព័ត៌មានជាតិ

សម្តេចតេជោ មានប្រសាសន៍ថា នាយកុយគួរចាក់វ៉ាក់សាំងកូវីដ១៩មុនគេ​ ,​ លោកពូកុយរំភេីបចិត្ត​ និងបង្ហាញអារម្មណ៍បែបនេះ

BY
Liny Chan
January 16, 2021

កាលពីរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់។ ក្នុងនោះសម្ដេចតេជោបានគូសបញ្ជាក់ថា៖ « លោកកុយ គួរទទួលវ៉ាក់សាំងមុនគេ ក្នុងចំណោមអ្នកទទួលមុន។ ទទួលវ៉ាក់សាំងបាន និងមានហាងឆេងខ្ពស់ »។

យ៉ាងណាមិញក្រោយពីការប្រកាសរបស់សម្ដេចតេជោ លោកកុយ ដែលជាតារាកំប្លែងជើងចាស់ ពោពេញដោយទេពកាសល្យ បានបង្ហាញអារម្មណ៍រំភើបរីករាយ និងថ្លែងអំណរអរគុណដល់សម្ដេច ហ៊ុន សែន ផងដែរ។ ដោយកាលពីព្រឹកថ្ងៃទី១៦ ខែមករា នេះ លោកកុយ បានធ្វើការបង្ហោះនៅលើគណនីរបស់ខ្លួនដែលរៀបរាប់ដូច្នេះថា៖ « ថ្ងៃនេះខ្ញុំសប្បាយចិត្ត សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិនមួយលានដូរ ហើយលោកមានប្រសាសន៍ថា លោកុយគួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោមអ្នកទទួលមុន។ ទទួលវ៉ាក់សាំងបាន និងមានហាងឆេងខ្ពស់ ខ្ញុំបាទសូមថ្លែងអំណរអរគុណចំពោះសម្ដេច ដែលលោកបានផ្ដល់កិត្តិយសឱ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេ ខ្ញុំបាទសូមជូនពរសម្ដេចទាំងទ្វេព្រមទាំងកូនប្រុសកូនស្រីចៅប្រុសចៅស្រី ឱ្យជួបតែសេច្តីសុខ កុំឲ្យមានជំងឺរបៀតបៀន ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យបានរុងរឿងបន្តទៀតអរគុណសន្តិភាព »៕

អត្ថបទ៖ លីនី

Share This Post: