កូវីដ-១៩

ម្សិលមិញនេះ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ថ្មី ចំនួន ៣៧៤នាក់បន្ថែមទៀត ខណៈជំងឺបានបន្តរាតត្បាតដល់ខេត្ត-ក្រុងចំនួន ៦១ ហើយ

BY
autoadmin
January 18, 2021

ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យទី១៧ ខែមករា ម្សិលមិញនេះ ប្រទេសថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៣៧៤ ករណីបន្ថែមទៀត ប៉ុន្តែថៃគ្មានករណីអ្នកស្លាប់ថ្មីនោះទេ។  បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះមានចំនួន ៣២១ ករណីត្រូវបានរកឃើញដោយប្រើវិធីធ្វើតេស្តរហ័សចំពោះអ្នកជំងឺដែលមានភាគរយក្នុងការឆ្លងជំងឺខ្ពស់ស្រាប់ទៅហើយ និងភាគច្រើនត្រូវបានរកឃើញនៅក្នុងខេត្តសាមុតសាខ​ន។ ដោយឡែកករណីឆ្លងចំនួន ៤៣ ករណីបានរកឃើញចំពោះពលរដ្ឋទូទៅនៅក្នុងសហគមន៍តាមរយៈការធ្វើតេស្តស្វែករកមេរោគធម្មតា និង ១០ ករណីផ្សេងទៀតត្រូវបានរកឃើញចំពោះអ្នកដំណើរដែលទើបត្របល់មកពីបរទេស។

ប្រភពបានបន្តថា ក្នុងចំណោមអ្នកឆ្លងនៅក្នុងសហគមន៍ទាំង ៤៣ ករណីនោះ គឺមាន ២៤ ករណីបានរកឃើញនៅក្នុងខេត្តសាមុតសាខន ១០ ករណីបានរកឃើញនៅក្នុងក្រុងបាងកក ខណៈខេត្តអាងថុង ខេត្តខុនខន ខេត្តណុនប៊ូរី មានម្នាក់ ២ ករណី ហើយខេត្តអយុធ្យា ខេត្តសុផុនប៊ូរី និង ខេត្តតាក មានម្នាក់ ១ ករណីផងដែរ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃបានបន្តរាតត្បាតទៅដល់ខេត្ត-ក្រុង ចំនួន ៦១​ ហើយខណៈចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសបានកើតដល់ ១២ ០៥៤ ករណី និងស្លាប់សរុបចំនួន ៧០ ករណី៕

A health worker wearing personal protective equipment (PPE) perform coronavirus (COVID-19) nasal swab testing on people at community sport centre Rama 3 on December 21, 2020 in Bangkok, Thailand. As the Public Health Ministry reported on Sunday (December 20), almost 700 new cases of the infection were found in Samut Sakhon province, Thailand. (Photo by Vachira Vachira/NurPhoto)

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: