កូវីដ-១៩

ព្រឹកនេះ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ០២នាក់ទៀត ក្នុងនោះមានកុមារអាយុ០១ឆ្នាំផងដែរ

BY
Khmernote Media
January 19, 2021

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០២នាក់ និងមិនមានករណីជាសះស្បើយនោះទេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០២នាក់នោះ គឺ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករមកពីថៃទេ) ជាកុមារាជនជាតិឥណ្ឌូនេស៊ី អាយុ០១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តសៀមរាប ជាកូនប្រុសរបស់បុរសអាយុ៣៤ឆ្នាំ និងស្ត្រីអាយុ៣៣ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ ចំណែកឯ ០១នាក់ទៀតជាស្ត្រីជនជាតិខ្មែរ អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប៥៥នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

Share This Post: