កូវីដ-១៩

ចិនដីគោកបានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មីសរុប ១១៨នាក់ ដោយក្នុងនោះរួមមាន ១០៦នាក់ ជាករណីក្នុងសហគមន៍

BY
autoadmin
January 19, 2021

គណៈកម្មការសុខាភិបាលជាតិនៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ បាននិយាយថា ចិនដីគោកបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១១៨ករណី ដោយក្នុងនោះមាន ១០៦ករណី ជាការចម្លងក្នុងសហគមន៍ និង ១២ករណី មកពីបរទេស។ ក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំងអស់មាន ៤៣នាក់ ត្រូវបានរាយការណ៍នៅខេត្តជីលីនភាគឦសាន, ៣៥នាក់ នៅភាគខាងជើងខេត្តហឺប៉ី, ២៧នាក់ នៅខេត្តហីឡុងជាំង និង ១នាក់ នៅទីក្រុងប៉េកាំង។

ករណីមិនចេញរោគសញ្ញាថ្មីៗចំនួន ៩១ករណី ក៏ត្រូវបានកត់ត្រាផងដែរ ខណៈអ្នកជំងឺមិនចេញរោគសញ្ញាចំនួន ៨១១នាក់ ស្ថិតនៅក្រោមការតាមដានខាងវេជ្ជសាស្ត្រ។ មិនមានអ្នកស្លាប់ថ្មីត្រូវបានចុះបញ្ជីនោះទេ ហើយអ្នកជំងឺ ៣២នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ ជម្រាបដែរថា ប្រទេសចិនគិតមកទល់ពេលនេះមានករណីជំងឺ COVID-19 ទាំងអស់ ៨៨,៤៥៤ នាក់ ហើយចំនួនអ្នកស្លាប់សរុបមានចំនួន ៤,៦៣៥ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: