កូវីដ-១៩

ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១៧១នាក់ទៀត ខណៈថៃរំពឹងថានឹងអនុម័តវ៉ាក់សាំងបង្ការក្នុងសប្ដាហ៍នេះ

BY
autoadmin
January 19, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១៧១ករណី ដោយក្នុងនោះមានករណីចំនួន ១៣ ករណី ជាការនាំចូលពីបរទេស ដែលត្រូវបានគេដាក់នៅដោយឡែកពេលមកដល់ប្រទេសថៃភ្លាម។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដែលនាំឱ្យការស្លាប់សរុបនៅតែមាន ៧០នាក់ ដដែល។

ក្នុងចំណោមករណីថ្មីទាំងអស់មាន ៣៣នាក់ ជាករណីក្នុងសហគមន៍ និង ១២៥នាក់ ជាការតាមរកអ្នកដែលបានប៉ះពាល់ជាមួយករណីសកម្មមុនៗ (រួមមានទាំងពលករចំណាកស្រុកចំនួន ១០៦នាក់) ដែលធ្វើឱ្យករណីសរុបនៅប្រទេសថៃបានកើនដល់ ១២,៥៩៤ នាក់ ចាប់តាំងពីជំងឺ COVID-19 មានវត្តមាននៅប្រទេសនេះ។ ប្រទេសថៃនាពេលថ្មីៗនេះក៏បាននិយាយថា ពួកគេរំពឹងនឹងអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca ដែលរួមសហការជាមួយសកលវិទ្យាល័យ Oxford នៅក្នុងសប្ដាហ៍នេះផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: