កូវីដ-១៩

ប្រទេសថៃមានករណីជំងឺកូវីដ១៩ ថ្មីតែ ៥៩ ករណីប៉ុណ្ណោះនៅថ្ងៃនេះ ប៉ុន្តែបន្ថែមការស្លាប់ថ្មី ១នាក់

BY
autoadmin
January 20, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ នេះបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥៩ករណី និងការស្លាប់ថ្មី ១នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក រួមទាំងអ្នកជំងឺដែលមិនចេញរោគសញ្ញាចំនួន ៨នាក់ ដែលបានធ្វើដំណើរមកពីបរទេស។ តួលេខថ្មីៗទាំងនេះនាំឱ្យប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 សរុបចំនួន ១២,៦៥៣ នាក់ និងការស្លាប់សរុបចំនួន ៧១នាក់ ។

ក្នុងចំណោមករណីទាំងអស់មានអ្នកជំងឺចំនួន ២៨នាក់ ជាការចម្លងនៅក្នុងសហគមន៍ ខណៈអ្នកជំងឺ ២៣នាក់ ផ្សេងទៀត គឺជាការស្វែងរកអ្នកដែលមានទំនាក់ទំនងជាមួយករណីសកម្មចាស់។ ចំណែកអ្នកករណីស្លាប់ ១នាក់ គឺជាស្ត្រីអាយុ ៥១ឆ្នាំ នៅឯខេត្ត Nakhon Panom ហើយគាត់បានឆ្លងជំងឺនេះ ពេលមកលេងបងប្អូននៅទីក្រុងបាងកក។ គិតត្រឹមថ្ងៃពុធចំនួនអ្នកឆ្លងជំងឺ COVID-19 នៅប្រទេសថៃមានសរុបចំនួន ១២,៦៥៣ នាក់ ខណៈមានអ្នកជំងឺ ៩,៦២១ នាក់ បានជាសះស្បើយ និងមានអ្នកជំងឺ ២,៩៦១ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: