កូវីដ-១៩

កម្ពុជា រកឃើញវិជ្ជមានថ្មី០៥នាក់បន្ថែមទៀត និងជាសះស្បើយបាន០៤នាក់ អ្នកកំពុងព្យាបាលសរុប៥៧នាក់

BY
Khmernote Media
January 21, 2021

នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០៥នាក់ និងមានករណីជាសះស្បើយចំនួន០៤នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០៤នាក់គឺជាពលករប្រុសស្រីដែលធ្វើដំណើរមកពីប្រទេសថៃ និងម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរ ដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១កន្លងទៅ។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប៥៧នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

Share This Post: