កូវីដ-១៩

តារាសម្តែងដ៏ល្បីរបស់ថៃម្នាក់បានឆ្លងជំងឺកូវីដ ១៩ ហើយមុនដឹងលទ្ធផល លោកធ្លាប់ចេញចូលកន្លែងជាច្រើន

BY
autoadmin
January 22, 2021

ថៃ៖ សារព័ត៌មាន The Thaiger បានឲ្យដឹងថា តារាសម្តែងដ៏ល្បីជនជាតិថៃម្នាក់បានឆ្លងជំងឺកូវីដ ១៩ ហើយរូបគាត់ថែមទាំងបានបង្ហោះវីដេអូស្តីពីលទ្ធផលវិជ្ជមានរបស់គាត់តាមរយៈបណ្តាញសង្គម Instagram ទៀតផង ដើម្បីឲ្យមិត្តភក្តិនិងមនុស្សជុំវិញខ្លួនគាត់ផ្សេងទៀតបានដឹងពីរឿងនេះនិងអាចចាត់វិធានការជាបន្ទាន់មួយដើម្បីឆ្លើយតបនឹងបញ្ហានេះផងដែរ ។ តារាដ៏ល្បីរូបនេះមានឈ្មោះថា Techin Ployphe ឬនៅក្នុងសិល្បៈគាត់គាត់មានឈ្មោះហៅក្រៅថា DJ Matoom អាយុ ៣៣ ឆ្នាំ ហើយរូបគាត់បានជួបមិត្តភក្តិម្នាក់ដែលវិជ្ជមានជំងឺកូវីដ ១៩ តាំងពីថ្ងៃទី៩ ខែមករា មកម្លេះ ហើយរហូតដល់ថ្ងៃទី១៩ ខែមករា ទើបមិត្តម្នាក់នោះដឹងខ្លួនថា បានឆ្លងជំងឺកូវីដ ១៩ ហើយបន្ទាប់មកលោក Matoom និងម្តាយបង្កើតរបស់គាត់ក៏បានទៅធ្វើតេស្តរកជំងឺកូវីដ​ ១៩ ដែរ តែលទ្ធផលបង្ហាញថា មានតែលោក Matoom ម្នាក់ទេដែលវិជ្ជមានជំងឺកូវីដ ១៩ ។

លោក Matoom ក៏បានប្រាប់ពីកន្លែងដែលគាត់បានធ្វើដំណើរទៅក្នុងចន្លោះពីថ្ងៃទី ៩-១៩ មករា ផងដែរ ដូចជា ទៅហាង Power-Buy នៅក្នុងផ្សារទំនើប Central Ladprao ទៅក្រុមហ៊ុន GMM Grammy ទៅសណ្ឋាគារ Banyan Tree Hotel ទៅផ្សារទំនើប Big C ទៅ Central Embassy និងទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋានជាច្រើនផ្សេងទៀត ហើយរហូតមកទល់នឹងពេលនេះទីតាំងដែលតារារូបនេះធ្លាប់បានទៅទាំងអស់នោះសុទ្ធតែបានចាត់វិធានការជាបន្ទាន់រួចហើយ ដូចជាតម្រូវឲ្យបុគ្គលិកទៅធ្វើតេស្តរកមេរោគ និងសម្រេចបិទអាជីវកម្មមួយរយៈផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: