កូវីដ-១៩

ម្សិលមិញ ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ជិត២០០នាក់ និងស្លាប់ថែម ១នាក់ទៀត

BY
autoadmin
January 25, 2021

ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យ ទី២៤ ខែមករា ម្សិលមិញនះ ប្រទេសទេសថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ១៩៨ ករណី ​និងបានរកឃើញអ្នកស្លាប់ ១ ករណីបន្ថែមទៀតផងដែរ។​ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ នៃប្រទេសថៃបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះមាន ១១៨ ករណីគឺជាការចម្លងនៅក្នុងសហគ​មន៍ហើយភាគច្រើននៃករណីចម្លងនៅក្នុងសហគមន៍នេះបានរកឃើញនៅក្នុងខេត្តសាមុតសាខន ខណៈករណីឆ្លងក្រៅនេះគឺបានកើតមានចំពោះអ្នកដំណើរទើបមកពីប្រទេសជាច្រើនដូចជា អារ៉ាប់រួម បារ៉ែន បែលហ្ស៊ិក និងបារាំងជាដើម។

ដោយឡែកចំពោះករណីស្លាប់ ១ ករណីវិញ គឺបានកើតមានចំពោះស្រ្តីចំណាស់វ័យ ៧៣ ឆ្នាំ​ ដែលគាត់បានឆ្លងជំងឺកូវីដ ១៩ នៅក្នុងខេត្តសាមុតសានកាលពីថ្ងៃទី ៩ មករាកន្លងទៅ តែរូបគាត់ត្រូវបានបញ្ចូញទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្រុងបាងកកនិងបានស្លាប់នៅក្នុងមន្ទីរពេទ្យនោះតែម្តង។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ សរុបចំនួន ១៣ ៥០០ ករណី និងស្លាប់សរុបចំនួន ៧៣ ករណីផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: