ថ្ងៃនេះប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវី១៩ ថ្មីចំនួន ១៨៧នាក់ និងស្លាប់ ២នាក់បន្ថែមទៀត
- BY
- autoadmin
- January 25, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៨៧ ករណី ដែលនាំឱ្យចំនួនករណី COVID-19 សរុបនៅក្នុងប្រទេសនេះបានកើនដល់ ១៣ ៦៨៧ ករណី។ ក្នុងនោះផងដែរមានអ្នកស្លាប់ ២នាក់ បន្ថែមទៀតត្រូវបានគេរាយការណ៍ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៧៥នាក់។

ក្នុងចំណោមករណីទាំង ១៨៧ករណី មានករណីចំនួន ១១៦ ត្រូវបានរកឃើញតាមរយៈការស្វែងរកអ្នកដែលបានប៉ះពាល់នឹងអ្នកឆ្លងមុនៗ ខណៈមាន ៦១នាក់ ជាការចម្លងក្នុងសហគមន៍ និងមាន ១០នាក់ ជាករណីនាំចូលពីបរទេស។
ក្នុងចំណោមករណីសរុបទាំងអស់ មានករណីចំនួន ១១ ៣១៣ ជាការចម្លងក្នុងសហគមន៍ ដោយមាន ៤ ៦៨៤ នាក់ ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ដសកម្ម និង ២,៣៧៤ នាក់ ជាអ្នកត្រឡប់មកពីបរទេស។ គិតមកទល់ពេលនេះប្រទេសថៃក៏មានអ្នកជំងឺចំនួន ១០ ៦៦២ នាក់ ដែលបានជាសះស្បើយ និងត្រូវបានរំសាយចេញ ហើយមានអ្នកជំងឺមានចំនួន ២ ៩៥០ នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យនៅឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






