កូវីដ-១៩

ម្សិលមិញ ខេត្តសាមុតសាខនរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩១៤ករណី ដែលជាចំនួនឆ្លងច្រើនបំផុតមិនធ្លាប់មានពីមុន

BY
autoadmin
January 26, 2021

យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ខេត្តសាមុតសាខនបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៩១៤ករណី កាលពីថ្ងៃច័ន្ទ ខណៈមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) បានបង្ហើបថា វាអាចនឹងមានការចាប់ផ្តើមបន្ធូរបន្ថយវិធានការគ្រប់គ្រងជំងឺនៅក្នុងខេត្តមួយចំនួន។

ការឆ្លងទាំង ៩១៤ករណី ដែលត្រូវបានរាយការណ៍នៅក្នុងខេត្តកាលពីថ្ងៃច័ន្ទ គឺជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីខេត្តនេះ ត្រូវបានគេរកឃើញថា ជាចំណុចកណ្តាលនៃរលកទី២ ដោយមានករណីចំនួន ៨៤៤ ត្រូវបានរកឃើញតាមរយៈការស្វែងរកករណីសកម្មក្នុងចំនួនច្រើន។ ក្នុងចំណោមអ្នកឆ្លងទាំង ៨៤៤ ករណី គឺមាន ៧៦០ ករណី ត្រូវបានរកឃើញក្នុងចំណោមពលករចំណាកស្រុកបរទេស ខណៈដែលនៅសល់គឺជនជាតិថៃ។

ចំណែក ៧០ករណី ដែលនៅសល់ គឺជនជាតិថៃ ៣៥នាក់ និងពលករចំណាកស្រុក ៣៥ នាក់ ដែលត្រូវបានរកឃើញនៅតាមមន្ទីរពេទ្យ។ យោងតាមការិយាល័យទំនាក់ទំនងសាធារណៈខេត្តបានឱ្យដឹងថា របាយការណ៍ចុងក្រោយបាននាំឱ្យចំនួនករណីសរុប ដែលបានបញ្ជាក់នៅខេត្តសាមុតសាខនកើនដល់ ៦,៥៥៥ នាក់ ខណៈចំនួនថ្មីៗចុងក្រោយនេះ នៅមិនទាន់រាប់បញ្ចូលក្នុងបញ្ជីសរុបកាលពីម្សិលមិញនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: