កូវីដ-១៩

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី បន្ថែម ៧៥៦ នាក់ទៀតសរុបករណីទាំងអស់កើនដល់ ១៦,២២១នាក់

BY
autoadmin
January 28, 2021

យោងតាមការចុះរបស់សារព័ត៌មាន The Nation Thailand ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃមានករណីជំងឺ COVID-19 ថ្មីចំនួន ៧៥៦ ករណី ដោយក្នុងនោះមាន ១០នាក់ ជាករណីនាំចូលពីបរទេស ដែលនាំឱ្យចំនួនសរុប ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ជាលើកដំបូង បានកើនដល់ ១៦,២២១ ករណី ។ ពុំមានការស្លាប់ថ្មីបន្ថែមនោះទេនៅថ្ងៃនេះ ដែលនាំឱ្យចំនួនស្លាប់សរុបមាន ៧៦នាក់ ដដែល។

ក្នុងចំណោមករណីក្នុងស្រុកទាំងអស់មាន ២២ ករណី គឺបានប៉ះពាល់ទៅតំបន់ដែលមានហានិភ័យឆ្លងខ្ពស់ និង ៧២៤ ករណី គឺជាការធ្វើតេស្ដនៅតាមសហគមន៍។ គិតមកដល់ពេលនេះប្រទេសថៃមានអ្នកជំងឺ​ COVID-19 សរុប ១៦,២២១ នាក់ ដោយមាន ១៣,៨០៤ នាក់ គឺការចម្លងក្នុងស្រុក។ មានអ្នកជំងឺ ២៣៣ នាក់ ត្រូវបានរំសាយពីមន្ទីរពេទ្យក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលនាំឱ្យចំនួនជាសះស្បើយកើនដល់ ១១,២៨៧ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: