គិតត្រឹមរយៈពេល៣ថ្ងៃកន្លងមកនេះ វៀតណាមបានរកឃើញករណីជំងឺកូវីដ១៩ រាតត្បាតឡើងវិញក្នុងសហគមន៍ចំនួន ១៨០ករណី
- BY
- autoadmin
- January 30, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នៅថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា វៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៣៤ ករណីបន្ថែមទៀត ដែលនាំឱ្យការផ្ទុះឡើងត្រឹមរយៈពេល ៣ថ្ងៃ គឹតចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានកើនឡើងដល់ ១៨០ករណី ខណៈចំនួនសរុបទាំងបានអស់ទូទាំងប្រទេសកើនដល់ ១,៧៣៩ ករណី។ វៀតណាមគ្មានការឆ្លងក្នុងសហគមន៍រយៈពេល ៥៥ ថ្ងៃមកហើយ ពោលគឺទើបតែមានករណីក្នុងសហគមន៍សារជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ។

ប្រភពនៃការចម្លងនៃការផ្ទុះនេះនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ដោយអ្នកជំងឺដំបូងត្រូវបានបញ្ជាក់ថា ជាបុរសធ្វើការនៅអាកាសយានដ្ឋានអន្តរជាតិ Van Don និងស្ត្រីម្នាក់ធ្វើការនៅក្រុមហ៊ុនវៀតណាម Poyun អេឡិចត្រូនិកនៅខេត្ត Hai Duong ។ ឥឡូវនេះវៀតណាមកំពុងសិក្សាបន្ថែមទៀតលើករណីថ្មីៗទាំងនេះ ចំពោះលទ្ធភាពដែលពួកគេអាចឆ្លងជំងឺ COVID-19 ប្រភេទផ្សេងគ្នា ពិសេសគឺប្រភេទមកពីអង់គ្លេង ដែលវាឆ្លងរាយដាលឆាប់រហ័ស៕


អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider
- Share This Post:






