កូវីដ-១៩

ប្រទេសថៃបានកត់ត្រាករណីជំងឺកូវីដ១៩ថ្មីចំនួន ៩៣០ ករណី និងការស្លាប់ ១នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

BY
autoadmin
January 30, 2021

មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានការណ៍ជំងឺ Covid-19 ឬ CCSA នៅថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០២១ បានប្រកាសពីករណីថ្មីនៃជំងឺ Covid-19 ចំនួន ៩៣០ករណី ដែលនាំឱ្យចំនួនសរុបកើនដល់ ១៧,៩៥៣ ករណី នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន។ ភាគច្រើននៃករណីទាំងនោះ ក៏ដូចជាករណីជាច្រើនសប្តាហ៍កន្លងមក គឺមកពីខេត្តសាមុតសាខន នៅក្នុងកន្លែងស្នាក់នៅរបស់ពលករចំណាកស្រុក ជំរំ និងរោងចក្រ ដែលពួកគេត្រូវបានហាមឃាត់មិនឱ្យមានប្រាស្រ័យទាក់ទង ឬផ្ដុំគ្នាជាមួយមនុស្សនៅខាងក្រៅ។

ក្នុងចំណោមករណីថ្មីទាំងអស់គឺមានតែ ១៤នាក់ ប៉ុណ្ណោះជាករណីនាំចូល ហើយក្រៅពីនោះគឺមាន៖ ៨៨៩ករណី គឺជាការរកឃើញតាមរយៈការស្វែងរកក្នុងជំរំសហគមន៍ និង ២៧នាក់ គឺជាការរកឃើញពីការពិនិត្យនៅតាមមន្ទីរពេទ្យ។ CCSA ក៏បានប្រកាសពីការស្លាប់ថ្មីបន្ថែម ១នាក់ ដែលជាបុរសថៃអាយុ ៣១ឆ្នាំ ដែលមានជំងឺក្រិនថ្លើមធ្ងន់ធ្ងរ និងជាមនុស្សប្រមឹក។ គាត់បានវិជ្ជមានជាមួយជំងឺ Covid-19 នៅពាក់កណ្តាលខែធ្នូ ហើយគាត់បានទទួលមរណភាពកាលពីដើមសប្តាហ៍នេះ បន្ទាប់ពីចុះចាញ់ជាមួយនឹងបញ្ហាថ្លើមប្រចាំកាយរបស់គាត់ ក៏ដូចជាជំងឺ Covid-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ The Pattaya News

Share This Post: