ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺកូវីដ១៩ក្នុងសហគមន៍ចំនួន ២ បន្ថែមទៀតនៅព្រឹកនេះ
- BY
- autoadmin
- February 1, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News នៅថ្ងៃច័ន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា វៀតណាមបានកត់ត្រាករណីជំងឺ COVID-19 នៅក្នុងសហគមន៍ចំនួន ២នាក់ បន្ថែមទៀតនៅព្រឹកនេះ។ ករណីទាំង ២ ត្រូវបានរកឃើញនៅទីក្រុងហាណូយ ហើយពួកគេគឺជាអ្នកដែលបានប៉ះពាល់ជាមួយករណីចាស់។ ជម្រាបដែរថា គិតមកទល់ពេលនេះវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 សរុបចំនួន ១,៨១៩ ករណី និងមាន ៣៦២ ករណី កំពុងសម្រាកព្យាបាលនៅឡើយ។

ករណីថ្មីចំនួន ២ កំពុងត្រូវបានព្យាបាលនៅឯមន្ទីរពេទ្យ National Tropical Diseases ក្នុងសង្កាត់ Anng Anh ទីក្រុងហាណូយ។ គួរឱ្យដឹងដែរថា ទីក្រុងហាណូយបានរាយការណ៍ពីករណីជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ១៥ ករណី ចាប់តាំងពីការផ្ទុះឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ទីភ្នាក់ងារព័ត៌មានវៀតណាមបានរាយការណ៍ថា អាជ្ញាធរទីក្រុងបានបញ្ជាឱ្យបិទរាល់បារឌីស្កូ និងកន្លែងខារ៉ាអូខេចាប់ពីថ្ងៃទី០១ ខែកុម្ភៈ នេះតទៅ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider
- Share This Post:






