កូវីដ-១៩
ដំណឹងបន្ទាន់ ! រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវពលរដ្ឋ កុំដើរកំសាន្តទៅកាន់ព្រំដែនប្រទេសវៀតណាម ដែលកំពុងផ្ទុះរាតត្បាតជំងឺ កូវីដ-19
BY Khmernote Media
February 3, 2021
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម សូមកុំដើរកំសាន្តនៅតាមទីតាំងដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ-១៩ ដូចជាតាមព្រំដែនប្រទេសមួយចំនួនដែលមានហានិភ័យខ្ពស់រួមមានប្រទេសវៀតណាម ដែលកំពុងផ្ទុះរាតត្បាតខ្លាំងជំងឺ កូវីដ-១៩។

ការអំពាវនាវនេះដែរធ្វើឡើងស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម កាន់តែខិតជិតមកដល់ ហើយប្រទេសវៀតណាមកំពុងមានការផ្ទុះរាតត្បាតខ្លាំងផងដែរ។ ឯឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នខ្ពស់ ពេលធ្វើដំណើរកំសាន្ត ដោយមិនត្រូវធ្វេសប្រហែសអោយសោះ ត្រូវមានម៉ាស់ អាកុល ក៏ដូចជាជែលលាងដៃនៅជាប់ខ្លួនជានិច្ច៕
