ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃម្សិលមិញនេះរកឃើញករណីជំងឺកូវីដ១៩ថ្មីចំនួន ២៣៧ ករណី ដែលភាគច្រើនគឺនៅក្នុងខេត្តសាមុតសាខន

    BY autoadmin February 8, 2021
    ប្រទេសថៃម្សិលមិញនេះរកឃើញករណីជំងឺកូវីដ១៩ថ្មីចំនួន ២៣៧ ករណី ដែលភាគច្រើនគឺនៅក្នុងខេត្តសាមុតសាខន

    រដ្ឋាភិបាលថៃកាលពីថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ បានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ២៣៧ ករណី បូករួមទាំងករណីនាំចូលចំនួន ១២ ករណី ដែលនាំឱ្យចំនួនសរុបមានដល់ ២៣,៣៧១ ករណី ចាប់តាំងពីជំងឺ COVID-19 មានវត្តមានដំបូងនៅប្រទេសថៃ។ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់មាន ៧៩នាក់ ដដែល។ ជម្រាបដែរថា ករណីក្នុងសហគមន៍ភាគច្រើននៅប្រទេសថៃ ត្រូវបានរកឃើញក្នុងចំណោមពលករបរទេសនៅខេត្តសាមុតសាខន។

    ក្នុងចំណោមករណីក្នុងសហគមន៍ទាំងអស់មាន ១១២ ករណី ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ដនៅតាមសហគមន៍ និង ១១៣ ករណី ត្រូវបានរកឃើញនៅតាមមន្ទីរពេទ្យ។ គិតត្រឹមថ្ងៃអាទិត្យចំនួនករណី COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២៣,៣៧១ នាក់ ដោយក្នុងនោះមាន ២០,៨៣០ នាក់ ជាករណីក្នុងសហគមន៍។ អ្នកជំងឺចំនួន ១៦,៩៤២ នាក់ បានជាសះស្បើយ និងរំសាយចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺមានចំនួន ៦,៣៥០ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: