កូវីដ-១៩

ប្រទេសថៃរកឃើញករណីនៃជំងឺកូវីដ១៩ចំនួន ១៨៩ករណី បន្ថែមទៀតនៅថ្ងៃអង្គារនេះ

BY
autoadmin
February 9, 2021

មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា មានករណីជំងឺ COVID-19 ថ្មីចំនួន ១៨៩ករណី ត្រូវបានគេកត់ត្រានៅថ្ងៃនេះ ហើយក្នុងនោះមានតែ ១០ នាក់ប៉ុណ្ណោះ ដែលជាករណីនាំចូលពីបរទេស។ ពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដូច្នេះការស្លាប់សរុបគឺនៅតែមាន ៧៩ នាក់ដដែល ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ដំបូងកាលពីដើមឆ្នាំមុន។

ក្នុងចំណោមករណីក្នុងសហគមន៍ទាំងអស់ គឺមានករណីចំនួន ១២៣ បានប៉ះពាល់ជាមួយតំបនមានហានិភ័យខ្ពស់ ខណៈករណីចំនួន ១០៩ ត្រូវបានរកឃើញក្នុងខេត្តសាមុតសាខន ដែលក្នុងនោះក៏មានពលរដ្ឋខ្មែរចំនួន ២ នាក់ផងដែរ និងករណីចំនួន ៥៦ ត្រូវបានរកឃើញតាមការធ្វើតេស្ដក្នុងសហគមន៍។ គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសថៃមានករណីជំងឺ COVID-19 សរុប ២៣,៧៤៦ ករណី ដោយក្នុងនោះមានអ្នកជំងឺ ១៨,៣៦៦ នាក់ បានជាសះស្បើយ និងអ្នកជំងឺ ៥,៣០១ នាក់ នៅកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: