ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន បង្ហោះសារមួយឃ្លានៅព្រឹកនេះ ក្រោយពេលកូនប្រុស និងកូនប្រសារទាំង៥នាក់ បានចាក់វ៉ាក់សាំងកូវីដ រួចរាល់

    BY Khmernote Media February 10, 2021
    សម្តេចតេជោ ហ៊ុន សែន បង្ហោះសារមួយឃ្លានៅព្រឹកនេះ ក្រោយពេលកូនប្រុស និងកូនប្រសារទាំង៥នាក់ បានចាក់វ៉ាក់សាំងកូវីដ រួចរាល់

    នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះក្រសួងសុខាភិបាលបានរៀបចំការចាក់វ៉ាក់សាំងកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដោយព្រឹកមិញនេះកូនប្រុសសម្តេចទាំង៣ រួមទាំងកូនប្រសារប្រុសចំនួន២នាក់ទៀតបានមកទទួលការចាក់វ៉ាក់សាំងនេះមុនគេនៅមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហោះសារមួយឃ្លានៅព្រឹកនេះថា៖

    “ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ហើយ។ នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន ដែលជាមិត្តដែកថែបដែលខ្ញុំសុំយកឱកាសនេះថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា។ មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួនជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំរហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង។ ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុងនិងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រី លក់ត្រកួននោះទេ។ បងប្អូនខ្មែរយើងដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំឬអាចដល់៩៨ភាគរយមិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង បើទោះបីប្រទេសនោះមានលុយហើយក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់៕”

    Share This Post: