ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ បំភ្លឺបញ្ជាក់ការពិត គណនីហ្វេសប៊ុកមួយផ្សាយយល់ច្រឡំ អំពីករណីម្ចាស់ហាងកូរ៉េវា.យមកលើបុគ្គលិកខ្មែរ

    BY Khmernote Media February 10, 2021
    ស្នងការរាជធានីភ្នំពេញ បំភ្លឺបញ្ជាក់ការពិត គណនីហ្វេសប៊ុកមួយផ្សាយយល់ច្រឡំ អំពីករណីម្ចាស់ហាងកូរ៉េវា.យមកលើបុគ្គលិកខ្មែរ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១០និង២០នាទី មានករណីទំនាស់ពាក្យសំដីកើតឡើងរវាងម្ចាស់ហាងជាជនជាតិកូរ៉េ និងបុគ្គលិកចំនួន៤នាក់ ស្រី៣នាក់ ឆ្លងតាមការសាកសួររបស់សមត្ថកិច្ចជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ ទៅភាគីទាំងសងខាង បានឲ្យដឹងថាដើមហេតុនៃជម្លោះនេះកីតឡើងចេញពីបុគ្គលិកទាំងបួននាក់។

    ដោយបុគ្គលិកទាំងបួននាក់បាននាំគ្នាអង្គុយនៅជុំគ្នាដោយផ្អែកនឹងតុ ហើយមាន១នាក់បានដេកដោយដាក់ក្បាលលើជើងទម្រជ័រដាក់កែវ នៅចំនុចហាងឈ្មោះ ឃីម កាំង ផ្ទះលេខ១៧ ផ្ផ្លូវ៥៧៦ ភូមិទី២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅពេលម្ចាស់ហាងចូលមកដល់ក៏បានឃើញបុគ្គលិកស្រីទាំង៣នាក់ អង្គុយលេងជុំគ្នានៅក្នុងហាងជាន់ក្រោម និងមានបុគ្គលិកស្រីម្នាក់ក្រាបក្បាលគេងទៅលើទម្រចាននៅលើតុ ពេលនោះម្ចាស់ហាងជាជនជាតិកូរ៉េ បានដើរមកឃើញក៏ស្មានថាបុគ្គលិករបស់ខ្លួន កំពុងតែគេងលក់ គាត់ក៏ស្រែកទារយកទូរសព្ទទៅរក្សារទុកនៅលើតុរបស់គាត់ ហើយថៅកែរូបនេះ ក៏បានចាប់អង្រួនតុ បណ្ដាលឲ្យជ្រុះកែវទឹកហើយខ្ទាតថាសជរ័ទៅត្រូវចុងចិញ្ចើមខាងស្ដាំរបស់បុគ្គលិកម្នាក់ ប៉ុន្តែមិនបណ្តាលឲ្យរងរបួសឡើយ បន្ទាប់មកថៅកែជនជាតិកូរ៉េ បានយកជើងទាត់ជើងទ្រជ័រ និងបានផ្លាតទៅត្រូវចំពោះបុគ្គលិកម្នាក់ទៀត ប៉ុន្តែក៏មិនបណ្ដាលឲ្យមានរបួសស្នាមអ្វីឡើយ។

    ដោយឃើញសភាពបែបនេះ បុគ្គលិកទាំង៤នាក់ បានដើរចេញមកក្រៅហាង និងទារបើកប្រាក់ខែពីម្ចាស់ហាង ដើម្បីឈប់ធ្វើការ តែថៅកែមិនព្រមបើកលុយឲ្យ ក៏បានហៅអ្នកសារព័ត៌មានមកថតឡាយតែម្ដង។ ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ ក៏បានចុះជួយអន្តរាគមន៍ ដល់ទីតាំងកើតហេតុដោយធ្វើការសម្របសម្រួលឲ្យថៅកែកូរ៉េបើកលុយទៅឲ្យបុគ្គលិកតាមចំនួនថ្ងៃដែលគាត់បានបំពេញការងារជូនម្ចាស់ហាង។

    ជាចុងបញ្ចប់នៅចំពោះមុខសមត្ថកិច្ច ភាគីទាំងសងខាង បានសន្យាថា ឈប់រករឿងគ្នាទៅថ្ងៃខាងមុខទៀតហើយ ភាគីទាំងសងខាង ក៏មិនបានបានដាក់បណ្ដឹងគ្នានោះទេ នឹងបានយល់ព្រមបញ្ចប់រឿងត្រឹមនេះ ដោយបានធ្វើការសុំទោសគ្នាទៅវិញទៅមកផងដែរ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: