ប្រជាពលរដ្ឋខ្មែរខ្សែស្រឡាយចិន-វៀតណាម នាំគ្នាមកទិញផ្កាអង្គារសីល៍ ដើម្បីយកទៅតាំងលម្អតាមលំនៅដ្ឋាន
ភ្នំពេញ៖ ចូលឆ្នាំចិន ឆ្នាំ២០២១នេះ ថ្ងៃសែនចូលឆ្នាំចិនគឺត្រូវនឹងថ្ងៃទី១១ ហើយថ្ងៃចូលឆ្នាំចិនគឺថ្ងៃទី១២ ខែកុម្ភៈ ពោលគឺជាថ្ងៃចាប់ផ្ដើមនៃឆ្នាំគោតែម្ដង គឺជាពិធីបុណ្យប្រពៃណីជាតិរបស់ជនជាតិចិន និងវៀតណាម និងខ្មែរខ្សែស្រឡាយចិន ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដែលមានរយៈពេល៣ថ្ងៃ។

ជាក់ស្ដែងនៅប្រទេសកម្ពុជាយើងមានបងប្អូនខ្មែរ ដែលជាប់សែស្រឡាយចិន ក៏បាននាំគ្នាអបអរពិធីបុណ្យចូលឆ្នាំចិននេះ ដែលនៅតាមហាង ភោជនីយដ្ឋាន និងតាមគេហដ្ឋានរបស់បងប្អូនសែស្រឡាយចិន បានដាក់តាំងដើមផ្កា ជាពិសេសនោះគឺផ្កាអង្គារសិល៍ ដែលមានទាំងផ្កាស្រស់ ផ្កាជ័រ យកមកតាំងលម្អនៅតាមលំនៅដ្ឋាន ព្រោះគេមានជំនឿថា ផ្កាអង្គារសិល៍ជាផ្កានាំលាភសំណាង និងតំណាងជោគជតារាសីផងដែរ។
ប្រជាពលរដ្ឋដែលមានសែស្រឡាយចិន មានជំនឿថា បើគេយកដើមផ្កាអង្គារសីល៍ទៅដាក់តាំងលម្អផ្ទះ បើផ្កាអង្គាសីល៍រីកក្នុងអំឡុងពេលថ្ងៃចូលឆ្នាំ នោះមានន័យថា ពេញមួយឆ្នាំ ក្រុមគ្រួសាររបស់ពួកគេ និង មានភាពរុងរឿងពេញមួយឆ្នាំ ដូច្នេះហើយទើបការថែទាំផ្កាអង្គារ៍សីល មានភាពលំបាក និងពិសេសជាងផ្កាដទៃ។ ខណៈដែលដើមផ្កាអង្គារ៍សីលឆ្នាំនេះ នៅផ្សារច្បារអំពៅអាជីវកលក់ដើមធំ មានតម្លៃ១២ម៉ឺនរៀល និងតម្លៃតាមគុណភាពនៃដើមអង្គាសីល៍ ដើមតូច ដើមធំ ផ្កាតិច ឬច្រើនជាដើម។
តាមសម្តីរបស់បងស្រីម្នាក់ដែលជាអាជីវករលក់ផ្កាអង្គារសីល៍ និងផ្កាស្បៃរឿង នៅម្ដុំផ្សារច្បារអំពៅបានឲ្យដឹងថា បងស្រីបានលក់ផ្ការអង្គារសីល៍នេះជាង១៥ឆ្នាំមកហើយ ដល់ពេលជិតចូលឆ្នាំចិន បងស្រីតែងទៅទិញតពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកមកលក់បន្តទៅតាមតម្លៃនិងគុណភាពនៃដើមអង្គាសីល៍ ដើមតូច ដើមធំ ផ្កាតិច ឬច្រើនជាដើម។ បងស្រីបានបន្តទៀតថា ដើម្បីឲ្យផ្កាអង្គារសីល៍ចេញផ្កាច្រើននៅចំថ្ងៃបុណ្យចូលឆ្នាំចិន គឺត្រូវទាមទារឲ្យ មានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំ ព្រោះផ្កាអង្គារសីល៍នេះ ការថែទាំលំបាកជាងផ្កាដទៃទៀត ដែលជួនកាលចេញផ្កាមុន និងជួនកាលផ្កាចេញក្រោយថ្ងៃបុណ្យចូលឆ្នាំចិន ជាដើមនេះហើយគឺជាផលលំបាកក្នុងការថែទាំ។បងស្រី អាជីវករបានបន្ថែមទៀតថា មុនថ្ងៃចូលឆ្នាំចិន១ថ្ងៃឬ២ថ្ងៃ គឺមានទាំងភ្ញៀវចិន និង ភ្ញៀវខ្មែរ បាននាំគ្នាមកទិញផ្កាអង្គារសីល៍ ដើម្បីយកទៅតាំងលម្អតាមលំនៅដ្ឋានរបស់ពួកគាត់។

គួរបញ្ជាក់ថា ដើមផ្កាអង្គារសីល៍ ជនជាតិចិន និងវៀតណាមបានចាត់ ទុកដើមផ្ការអង្គារសីលនេះ ជានិមិត្តរូបនៃការតស៊ូ និងភាពជឿជាក់។ តាមធម្មតានៅចំពេលខែចូលឆ្នាំចិននោះ គឺជាពេលដែលមានអាកាសធាតុចុះត្រជាក់ គឺដើមផ្កាអង្គាសីលនេះលាស់ស្លឹកខៀវខ្ចីចេញផ្កា ព្រោងព្រាតពេញព្រៃភ្នំ។
ទាំងអស់នេះហើយធ្វើឲ្យជនជាតិចិនខ្លះនឹកឃើញដល់បុព្វបុរសរបស់ខ្លួន ដែលមានភាពក្លាហានតស៊ូ និង អាកាសធាតុត្រជាក់ ក្នុងការធ្វើសង្គ្រាមការពារទឹកដី។ ដូច្នេះហើយទើបកូនចៅជំនាន់ក្រោយ បាននាំយកដើមផ្កាអង្គារសីល៍មកដាក់តាំងលម្អនៅក្នុងផ្ទះ ក្នុងន័យរំលឹកគុណដល់បុព្វបុរសរបស់ពួកគេ។បន្ថែមលើអត្ថន័យខាងលើនេះ វាក៏ជាពេលវេលាសំខាន់សម្រាប់ជួបជុំក្រុមគ្រួសារ និងជាថ្ងៃឈប់សម្រាកសាធារណៈផងដែរ។ ពិធីបុណ្យចូលឆ្នាំចិន ឬ ពិធីបុណ្យនិទាឃៈរដូវ គឺជាថ្ងៃឈប់សម្រាកសំខាន់បំផុតសម្រាប់ប្រទេសចិន, ហុងកុង, ម៉ាកាវ, តៃវ៉ាន់, វៀតណាម រួមទាំងប្រទេសជិតខាងមួយចំនួនទៀតដូចជា សិង្ហបុរី និង កូរ៉េខាងត្បូង ជាដើម។
ហើយសម្រាប់នៅកម្ពុជាយើងគឺបុណ្យចូលឆ្នាំចិនក្នុងឆ្នាំ២០២១នេះ ដែលថ្ងៃសែនចូលឆ្នាំចិនគឺត្រូវនឹងថ្ងៃទី១១ ហេីយថ្ងៃចូលឆ្នាំចិនគឺថ្ងៃទី១២ ខែកុម្ភៈ ពោលគឺជាថ្ងៃចាប់ផ្ដើមនៃឆ្នាំគោតែម្ដង៕






ដោយ៖ បងម៉េង ខ្មែរណូត