ជនសង្ស័យ០៦នាក់ ប្រើប្រាស់គ្រឿង.ញៀ.នខុសច្បាប់ ត្រូវសមត្ថកិច្ចក្របួចជាប់ និងដកហូតវត្ថុតាងជាច្រើនផ្សេងទៀត
ខេត្តកំពង់ធំ៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី និងបានធ្វើការត្រួតពិនិត្យទៅលើជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន ០៣នាក់នៅចំណុចកញ្ចុះ(ពូថុល) ស្ថិតក្នុងភូមិល្ហុង ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់ក្រោយមកកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ទៀត ចំនួន០២នាក់នៅចំណុចផ្ទះជួល(សែនសុខ) ភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោងខេត្តកំពង់ធំ និងចំនួន០១នាក់ទៀតនៅវេលាម៉ោង១៩ និង១០នាទី នៅចំណុចមុខវិទ្យាល័យរុងរឿងភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

ជនសង្ស័យទាំងអស់៖
១/ឈ្មោះ មិល ឈិត ភេទប្រុស អាយុ២២ឆ្នាំ ភូមិ ស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ
២/ឈ្មោះ ចេន ភូផា ភេទប្រុសអាយុ១៧ឆ្នាំ ភូមិពោធិ៍ ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ
៣/ឈ្មោះ ណូ រ៉ានី ភេទប្រុស អាយុ២១ឆ្នាំ ភូមិនាងសល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ
៤/ឈ្មោះអឿន ស្រីនិច ភេទស្រី អាយុ ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល(សែនសុខ) ភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោងខេត្តកំពង់ធំ
៥/ឈ្មោះម៉ី ស្រីចាន់ ភេទស្រីអាយុ ១៨ ឆ្នាំស្នាក់នៅបន្ទប់ជួល(សែនសុខ) ភូមិត្នោតឃុំកំពង់ចិនជើង ស្រុកស្ទោងខេត្តកំពង់ធំ
៦/ឈ្មោះឆាន រ៉ុម ភេទប្រុសអាយុ 23 ឆ្នាំរស់នៅភូមិបុសតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។
ដកហូតវត្ថុតាងរួមមាន៖ ១.ទូរស័ព្ទដៃចំនួន ០៤គ្រឿង, ២.ផៅវឺបេង ចំនួន ០១, ៣.កាបូបដៃសំរាប់ដាក់លុយចំនួន០៤, ៤.ដែកកេះចំនួន ០២, ៥.ឧបករណ៍សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន, ៦.កន្ត្រៃមួយ, ៧.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះណូ រ៉ានី មួយសន្លឹក, ៨.ម៉ូតូម៉ាកសង់សេ125 បិទពណ៌ទឹកមាសស៊េរីឆ្នាំ 2020 ពាក់ស្លាកលេខកំពង់ធំ 1.O-5451 ចំនួនមួយគ្រឿង ករណីនេះ កំលាំងជំនាញគ្រឿងញៀន កំពុង កសាង សំណុំរឿងទៅតាមនិតិវិធី សុំគោលការណ៍អនុវត្តនីតិវិធីបន្ត ៕





