ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    JICA និង ក្រសួងអប់រំ បើកសម្ពោធជាផ្លូវការនូវកម្មវិធីសិក្សាថ្មីបែប STEM ឈ្មោះថា Think!Think!

    BY Khmernote Media February 10, 2021
    JICA និង ក្រសួងអប់រំ បើកសម្ពោធជាផ្លូវការនូវកម្មវិធីសិក្សាថ្មីបែប STEM ឈ្មោះថា Think!Think!

    ក្រសួងអប់រំយុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានបើកសម្ពោធជាផ្លូវការនូវ កម្មវិធីសិក្សា Think!Think! ដែលជាការអប់រំតាមបែប STEM សម្រាប់សិស្សក្នុងកម្រិតបឋមសិក្សានៅក្នុងប្រទេសកម្ពុជា។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ Think!Think! គឺជាកម្មវិធិសិក្សាលេខ១របស់ប្រទេសជប៉ុន កម្មវិធីនេះនឹងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាកុំព្យូទ័ររបស់សាលារដ្ឋចំនួន៨ នៅក្នុងចំនោម៦ខេត្ត សម្រាប់សិស្សានុសិស្សចំនួន៣០០០នាក់ ក្នុងជំហ៊ានដំបូងនៃគម្រោងនេះ។ “ប្រសាសន៍របស់លោកស្រី ហារ៊ុកុ កាមីអិ ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា”។

    ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏បានលើកឡើងផងដែរអំពីភាពសំខាន់របស់ Think!Think! សម្រាប់កុមារ។ ឯកឧត្តមបានមានប្រសាសន៍យ៉ាងដូច្នេះថា “Think!Think! គឺជាកម្មវិធីអប់រំដ៏អស្ចារ្យបំផុតមួយដែលជួយដល់ការអភិវឌ្ឍនូវជំនាញនៃការគិតបែបស៊ីជម្រៅ និងជំនាញទន់ផងដែរ។ វាអាចជួយអោយសិស្សានុសិស្សបានរៀននូវជំនាញថ្មីៗដែលជាតម្រូវការចាំបាច់នាពេលអនាគត។ ខ្ញុំក៏សង្ឃឹមផងដែរថានឹងមានសិស្សានុសិស្សជាច្រើននាក់ផ្សេងទៀតដែលនឹងមានឱកាសបានរៀនកម្មវិធីសិក្សានេះនាពេលអនាគត។

    កម្មវិធីសិក្សាថ្មីមួយនេះនឹងត្រូវបានដាក់អោយប្រើប្រាស់ក្នុងសាលាចំនួន៨ រហូតដល់ឆ្នាំ២០២២។ ហើយបន្ទាប់ពីនោះ យើងក៏រំពឹងផងដែរថាអាចនឹងធ្វើការពង្រីកនូវវិសាលភាពរបស់ខ្លួនអោយក្លាយទៅជាកម្មវិធីសិក្សាថ្នាក់ជាតិ សម្រាប់ជំហានបន្ទាប់។

    ទាក់ទងជាមួយនឹងគម្រោងនេះ JICA ក៏បាននឹងកំពុងបើកដំណើរការនូវថ្នាក់រៀនមួយនៅឯមជ្ឍមណ្ឌល CJCC ដែលកុមារគ្រប់គ្នាអាចចូលរៀនកម្មវិធីនេះបាន។ Think!Think! School & Lab ផ្តល់នូវឱកាសដ៏ល្អបំផុតមួយសម្រាប់សិស្សានុសិស្សក្នុងការអភិវឌ្ឍន៍នូវជំនាញនៃការគិតបែបស៊ីជម្រៅ ជំនាញនៃការទំនាក់ទំនងក្នុងសង្គម គំនិតច្នៃប្រឌិត ការលើកទឹកចិត្ត ភាពជឿជាក់និងការមានទំនុកចិត្តលើខ្លួនឯង។

    Share This Post: