ប្រទេសថៃបានកត់ត្រាករណីជំងឺកូវីដ១៩ថ្មីចំនួន ១៥៧ករណី និងមានការស្លាប់ ១នាក់ បន្ថែមផងដែរ
- BY
- autoadmin
- February 10, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៥៧ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយក្នុងនោះមាន ៨នាក់ គឺជាករណីនាំចូលពីបរទេស ដែលនាំឱ្យចំនួនឆ្លងសរុបចាប់តាំងពីប្រទេសនេះមានករណីជំងឺ COVID-19 ដំបូងកាលពីឆ្នាំមុន កើនដល់ ២៣,៩០៣ ករណី។ ក៏មានការស្លាប់ថ្មីម្នាក់ត្រូវបានកត់ត្រាផងដែរ ដែលនាំឱ្យការស្លាប់សរុបបានកើនឡើងដល់ ៨០ ករណី។

គិតត្រឹមថ្ងៃពុធចំនួនករណីជំងឺ COVID-19 ដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ២៣,៩០៣ នាក់ ហើយក្នុងនោះមាន ២១,៣២៩ នាក់ ជាការចម្លងក្នុងស្រុក ខណៈ ២,៥៧៤ នាក់ ជាករណីនាំចូល។ រហូតមកដល់ពេលនេះមានអ្នកជំងឺចំនួន ១៨,៩១៤ នាក់ បានជាសះស្បើយ និងត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺចំនួន ៤,៩០៩ នាក់ កំពុងសម្រាកព្យាបាលនៅឡើយទេ។ ចំណែកករណីនៅទូទាំងពិភពលោកបានកើនដល់ ១០៧.៤ លាននាក់ និងការស្លាប់សរុបបានកើនដល់ ២.៣៥ លាននាក់ហើយ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






