ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្មែរ​​សែស្រឡាយ ​ចិន-វៀតណាម​ ​​រាប់​ពាន់​នាក់ មកពីគ្រប់ទិសទី​ មក​ទិញ​អំពៅខ្មៅ និង​អុជ​ធូប​បន់ស្រន់ សុំសេចក្ដីសុខ រក​ទទួល​ទៀន​​មានបាន នៅ​វិហារលោកតា​ចិនធំ ក្រុង​តា​ខ្មៅ

    BY Khmernote Media February 12, 2021
    ខ្មែរ​​សែស្រឡាយ ​ចិន-វៀតណាម​ ​​រាប់​ពាន់​នាក់ មកពីគ្រប់ទិសទី​ មក​ទិញ​អំពៅខ្មៅ និង​អុជ​ធូប​បន់ស្រន់ សុំសេចក្ដីសុខ រក​ទទួល​ទៀន​​មានបាន នៅ​វិហារលោកតា​ចិនធំ ក្រុង​តា​ខ្មៅ

    ខេត្តកណ្ដាល ​៖ ​ចាប់ពីពាក់កណ្ដាលយប់ថ្ងៃសែនចូលឆ្នាំចិន​ ឈានចូលថ្ងៃទី​ទី១​ នៃថ្ងៃ​បុណ្យ​ប្រពៃណី​​ចិន-វៀតណាម ​ត្រូវនឹងថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ សង្កេតឃើញ​ថាបងប្អូន​ប្រជាពលរដ្ឋខ្មែរ​ដែល​​​​​ជាប់​សែស្រឡាយ​ចិន​​រាប់​ពាន់​នាក់ មកពីគ្រប់ទិសទី​បាន​មក​ទិញ​អំពៅខ្មៅ និង​អុជ​ធូប​បន់ស្រន់ សុំសេចក្ដីសុខ រក​ទទួល​ទៀន​​មានបាន នៅ​រោង​លោកតា​ចិនធំក្រុង​តា​ខ្មៅ។

    ចំណែកឯ ​អំពៅខ្មៅ​រាប់ពាន់​ដើម និងផ្លែក​ន្ទឹ​ម ព្រមទាំងផ្លែឈើសំរាប់​សែនជា​ច្រើន ត្រូវ​បាន​គេ​យក​មក​ដាក់​លក់នៅលើ​ផ្លូវខាង​មុខរោង​លោកតា​ចិន ​។ បើ​ទោះបីមាន​លក់​ច្រើន​បែប​នេះ​ក្ដី ក៏តម្លៃ​នៅ​តែថ្លៃដដែល ​​ព្រោះតែ​អ្នក​​ទៅ​ទិញច្រើនកុះករ ។ អំពៅខ្មៅ​មួយ​ដើម តម្លៃ​​៨​ពាន់​ ទៅ១​ម៉ឺ​នរៀល ចំណែកមែ​កក​ន្ទឹ​មវិញ មាន​ផ្លែផ្កាមួយ​បាច់ ប៉ុនកដៃ តម្លៃ​៧ពាន់ ទៅ​១​ម៉ឺន​រៀល​ដែរ ​។

    ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អ្នក​មក​ដុត​ធូប​នៅ​រោង​លោកតា​ចិនធំកើនឡើងរៀង​រាល់​ឆ្នាំ ។ លោកពូ​ម្នាក់ ឈ្មោះ គាងបាន​ប្រាប់ឱ្យ​ដឹង​ថា គាត់​មកដុតធូបនៅ​រោង​លោកធំសុំជើងធូប យក​ទៅ​ផ្ទះ​និង ទិញ​អំពៅខ្មៅ យក​ទៅ សែន​នៅផ្ទះ​គាត់ ដើម្បីសុំសេចក្ដីសុខចំរើនក្នុង​ក្រុម​គ្រួសារ ។ គាត់​ថា ជំនឿ​ពី​កុងម៉ា​គាត់មកនៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន គឺ​តែងតែ មក​ដុត​ធូប នៅ​រោង​លោកតា សុំសេចក្តីសុខ ចំរើន​។ គាត់​ប្រាប់​ថា​ទិញ​អំពៅខ្មៅ មួយ​ដើម​១​ម៉ឺន​រៀល យក​ទៅ​សែន​នៅផ្ទះ រក​ស៊ីឡើង ដូច​ថ្នាំងអំពៅខ្មៅ​អ​ញ្ចឹ​ង ជា​ជំនឿ​តាំង ពី​កុងម៉ាមក។ ​

    ងាកមកដឹងពី​ប្រវត្តិដើម​អំពៅខ្មៅនេះ ត្រូវ​បានលោកតា​ម្នាក់នៅ​មើល​ការ​ខុស​ត្រូវនៅ​រោង​លោកតាចិន​ធំ​នេះ បានប្រាប់​​ឱ្យ​​ដឹងដែរ​​​ថា ​កាលពីព្រេងនាយ មានគ្រួសារ​មួយថ្ងៃ​ចូល​ឆ្នាំ​ចិន បានយកនំ​ចំណីផ្លែ​ឈើ​ទៅ​សែន នៅ​រោង​លោកតា​ចិន​នៅ​ឆ្ងាយ​ពី​ផ្ទះ ។ ពេល​សែន​រួច​ហើយ រៀប​ត្រឡប់​មក​ផ្ទះ​វិញបាន​ទិញ​អំពៅ​ខ្មៅ​នៅ​រោង​​លោកតាយក​មក​ផ្ញើ​កូនដែល​នៅផ្ទះ ។ ពេល​ត្រឡប់​មក​ដល់​ផ្ទះ ស្រាប់តែភ្លើង​កំពុ​ង​ឆេះ​ផ្ទះ​គាត់ យ៉ាង​​ស​ន្ធោ​សន្ធៅ​ ។ ពី​នាក់​ប្ដី​ប្រពន្ធភ័យ​ស្លន់ស្លោកាច់​មែកឈើ វាយ​ពន្លត់ភ្លើង ក៏​មិន​រលត់ ។ ពេល​នោះ​បុរស​ជា​ប្ដីបាន​យក​ដើម​អំពៅខ្មៅ​ដែល​ទិញ​ពី​រោង​​លោកតាមក​វាយ​ភ្លើង ដែល​កំពុង​ឆេះ​ខ្លាំង​នោះ​រលត់យ៉ាង​លឿន​អស់​ទៅ ​។ ចាប់ពី​ពេល​នោះ​មក ជនជាតិ​ចិន​មាន​ជំនឿត​ៗ​គ្នា​មក​ថា ដើម​អំពៅខ្មៅយក​មក​ពី​រោង​លោកតា​ចិន ទៅ​សែន​នៅផ្ទះគឺបាន​ត្រជាក់ត្រជុំ បណ្ដេញ​គ្រោះ​អាក្រក់ចង្រៃ​ និង​នាំ​សេចក្តី​សុខ​​សប្បាយមក​ក្នុង​​​ក្រុម​គ្រួសារ​រក​​ទទួល​ទាន​មានបាន​ផង​ដែរ​ ។

    ចាប់ពីពេលនោះមក ជនជាតិចិន មានជំនឿតៗគ្នាមកថា ដើមអំពៅខ្មៅ យកមកពីរោងលោកតាចិន ទៅសែននៅផ្ទះ គឺ បានត្រជាក់ត្រជុំ បណ្ដេញគ្រោះអាក្រក់ចង្រៃ និងនាំសេចក្តីសុខសប្បាយ មកក្នុងក្រុមគ្រួសារ រកទទួលទានមានបានផងដែរ។

    លោក​ ឈុ​ន គៀ ប្រធានសមាគម​នខ្មែរ​-ចិនក្រុង​តា​ខ្មៅ បានប្រាប់​ឱ្យ​ដឹង​ថា អ្នកតាចិននៅក្រុងតាខ្មៅ ឈ្មោះប៉ោសែ ហៅលោកតាធំ ជាលោកតាចិនដែលធំជាងគេ ក្នុងស្រុកខ្មែរ ដែលវិហារលោកតានេះ មានទីតាំងក្នុងតាមបណ្ដោយផ្លូវ២១A​ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ ដោយសារលោតាធំជាងគេ នឹង​ស័ក្តិសិទ្ធិ​ ទើបមានអ្នកជាប់សែស្រឡាយចិនច្រើននាក់មកពីគ្រប់ទិសទី តែងតែមកអុជធូបបន់ស្រន់ សុំសេចក្ដីសុខ រកទទួលទៀនមានបាន ជារៀងរាល់ឆ្នាំ​៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: