ឯកឧត្តម ហ៊ុន ជា ស្នើឲ្យក្រសួងទាំង ៤ ត្រួតពិនិត្យឡើងវិញ កុំអោយរាស្រ្តគិតថា ច្បាប់លំអៀង ហើយច្បាប់អនុវត្ត គឺមានសំរាប់អ្នកក្រ និងអ្នកមាន
កន្លងទៅថ្មីៗនេះមានការរិះគន់មួយមិនសំចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គម ក្រោយឃើញក្រុមអ្នកលក់ឡេល្បីឈ្មោះ គឺអាជី និងអាម៉ី បានថតសំដែងរឿង “ទុំទាវ ២០២១” ហើយបានយកសាសនាមកលេងសើចបែបអាសអាភាស ដែលមហាជននិយាយថាវាជាការជាន់ឈ្លីសាសនាយ៉ាងធ្ងន់ធ្ងរ។ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានកោះហៅ កញ្ញា តេង ស៊ីណាត និងកញ្ញា តេង ដាណា រួមនឹងអ្នកពាក់ព័ន្ធ ក្នុងការផលិតវីដេអូឃ្លីប រឿង ទុំទាវ ២០២១។ លទ្ធផលគឺក្រុមសម្តែង រឿង ទុំទាវ ២០២១ បានត្រឹមសុំទោស និងធ្វើកិច្ចសន្យា ៨ចំណុច។

ឯកឧត្តម ហ៊ុន ជា បានបង្ហោះបញ្ចេញមតិយោបល់ថា៖ “វាពិតជាអយុត្តិធម៌ណាស់សំរាប់ចំប៉ីខ្មៅ 👎🏻 តាមមើលទៅប្រហែលគ្រួសារ ចំប៉ីខ្មៅគ្មានអីពាក់លើស្មា ដូចគេទេដឹង 🤣🤭🤫 ចំប៉ីខ្មៅ ខុសតែ១មុខ ត្រូវទទួលទោស ! តែស្អីគេទុំទាវ ២០២១ ខុសច្រើនណាស់តែត្រូវលើកលេង ទៅវិញ។ ស្រាប់តែព្រឹកនេះឯកឧត្តម ហ៊ុន ជា បានសំណូមពរឲ្យក្រសួងទាំង ៤ មេត្តាត្រួតពិនិត្យឡើងវិញនូវកំហុសឆ្គងដែលមានចេតនាគ្រោងទុកនេះឡើងវិញ ដោយឯកឧត្តមបានសរសេរថា៖

“មិនថាខមិន រឺឆាតមកផ្ទាល់ដល់រូបខ្ញុំ គឺសឹងតែ 99% ដែលចង់អោយមានភាពស្មើគ្នាចំពោះមុខច្បាប់ ហើយមិនមែន ដុតអោយខ្លោច រោលអោយឆៅនោះទេ គ្រាន់តែចង់អោយមានយុត្តិធម៍ដល់ខ្មែរគ្រប់គ្នា។
ក្នុងនាមខ្ញុំក៏ជាប្រជាជនខ្មែរមួយរូបដែរ សុំសំណូមពរ និងសង្ឃឹមយ៉ាងមុតមាំថាក្រសួងដែលមានសមត្ថភាពពាក់ព័ន្ធក្នុងរឿងទុំទាវ2021 ដែលអាចមាន :
1. ក្រសួងព័ត៍មាន
2. ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ
3. ក្រសួងធម្មការ និងសាសនា
4. ក្រសួងអប់រំ
មេត្តាត្រួតពិនិត្យឡើងវិញនូវកំហុសឆ្គងដែលមានចេតនាគ្រោងទុកនេះឡើងវិញ ពោលគឺកុំអោយរាស្រ្តគិតថា ច្បាប់លំអៀង ហើយច្បាប់អនុវត្ត គឺមានសំរាប់អ្នកក្រ និងអ្នកមាន។
មន្រ្ដីធ្វើ រាស្រ្តរងចាំមើល🙏🙏🙏🙏
ពីពលរដ្ឋខ្មែរមួយរូបដែលស្រលាញ់ខ្មែរ❤️
Pls 2023”







