ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃកត់ត្រាករណីជំងឺកូវីដ-១៩ ថ្មីចំនួន ១៤៣ករណី និងការស្លាប់បន្ថែម ២ ករណីទៀត

    BY autoadmin February 15, 2021
    ប្រទេសថៃកត់ត្រាករណីជំងឺកូវីដ-១៩ ថ្មីចំនួន ១៤៣ករណី និងការស្លាប់បន្ថែម ២ ករណីទៀត

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថ្ងៃច័ន្ទ ទី១៥​ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ចំនួន ១៤៣​ ករណី និងការស្លាប់ថ្មីចំនួន ២ ករណី ដែលនាំឱ្យចំនួនឆ្លងសរុបមានដល់ ២៤,៧១៤ ករណី និងការស្លាប់សរុបចំនួន ៨២ ករណី។ ក្នុងចំណោមករណីថ្មីៗទាំងអស់គឺមានតែ ១១ ករណីប៉ុណ្ណោះ ដែលជាករណីនាំចូលពីបរទេស និងត្រូវបានដាក់ដោយឡែកនៅពេលទៅដល់ប្រទេសថៃភ្លាម។

    ក្នុងចំណោមករណីឆ្លងសរុបទាំងអស់នៅក្នុងប្រទេសថៃ មានអ្នកជំងឺ ២២,០៦៤ នាក់ ជាការចម្លងក្នុងសហគមន៍ ដោយក្នុងនោះមាន ១៣,៩៩០ នាក់ ត្រូវបានរកឃើញតាមរយៈការតេស្ដនៅតាមសហគមន៍ ខណៈ ២,៦៤៧ នាក់ ជាពលរដ្ឋដែលត្រឡប់មកពីបរទេស។ អ្នកជំងឺចំនួន ២២,៨៨៣ នាក់ បានជាសះស្បើយ និងត្រូវបានរំសាយចេញ ហើយអ្នកជំងឺចំនួន ១,៧៤៩ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ខណៈមានអ្នកជំងឺចំនួន ៧៧២នាក់ បានរំសាយក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: