ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្តៅៗ ! អធិការស្រុកកំរៀង ត្រូវដកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ ព្រោះពុករលួយរឿងដោះលែងមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ដើម្បីគេចពីការធ្វើចត្តាឡីស័ក

    BY Khmernote Media February 15, 2021
    ក្តៅៗ ! អធិការស្រុកកំរៀង ត្រូវដកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ ព្រោះពុករលួយរឿងដោះលែងមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ដើម្បីគេចពីការធ្វើចត្តាឡីស័ក

    រឿងរ៉ាវដ៏ក្តៅគគុកមួយបានកើតឡើងក្រោយពេលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ក្រោយរកឃើញថាបានប្រព្រឹត្តអំពើពុករលួយដោះលែងមេខ្យល់នាំពលករមកពីប្រទេសថៃ ចូលមកកម្ពុជាដោយខុសច្បាប់ ដើម្បីគេចពីការធ្វើចត្តាឡីស័ក នេះបើតាមការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន Freshnews។

    ប្រភពព័ត៌មានដដែលបានបន្តអោយដឹងថា ក្រៅពីបកស័ក្តិនិងបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ សម្តេចតេជោ បានបញ្ជាឲ្យអភិបាលខេត្តបាត់ដំបង និងលោកអគ្គស្នងការនគរបាលជាតិ ត្រូវបន្តចាត់ការតាមផ្លូវច្បាប់ថែមទៀត ដើម្បីផ្តន្ទាទោសជនពុករលួយរូបនេះ ដាក់ពន្ធនាគារឲ្យខានតែបាន ដើម្បីជាការព្រមានដល់ជនទាំងឡាយផ្សេងទៀតកុំឲ្យប្រព្រឹត្តទង្វើបែបនេះ៕

    Share This Post: